ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​គុន​ដាវ​អេ​ហ្ស៊ី​បពពោះ​៧​ខែ​មក​ប្រកួត​អូ​ឡាំ​ពិ​ក​ប៉ា​រី​សដោយ​មោទកភាព

7 ខែ មុន

ប្រទេស​បារាំង ៖ កីឡាការិនី​គុន​ដាវ​ជនជាតិ​អេ​ហ្ស៊ី​ប Nada Hafez បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​តាមដាន ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក បន្ទាប់​ពី​នាង​បាន​បង្ហើប​ថា…

ប្រទេស​បារាំង ៖ កីឡាការិនី​គុន​ដាវ​ជនជាតិ​អេ​ហ្ស៊ី​ប Nada Hafez បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នក​តាមដាន ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក បន្ទាប់​ពី​នាង​បាន​បង្ហើប​ថា នាង​ចូលរួម​ប្រកួត​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ ទាំង​ដែល​កំពុង​ពពោះ​៧​ខែ និង​ដោយ​មោទកភាព​ជាទី​បំផុត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC និង ESPN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​។

កីឡាការិនី Nada Hafez អាយុ​២៦​ឆ្នាំ បាន​ទម្លាក់​កីឡាការិនី​អា​មេ​រិ​ក Elizabeth Tartakovsky នៅ​ក្នុង​លទ្ធផល ១៥​ទល់​នឹង​១៣ ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ ក្រុម​ទី​៤ វគ្គ​៣២​នាក់​ចុង​ក្រោយ ប្រភេទ​កីឡា​គុន​ដាវ វិញ្ញាសា Saber ឯកត្តជន​នារី​។ ប៉ុន្តែ​ទោះ​យ៉ាងណា កីឡាការិនី​អេ​ហ្ស៊ី​ប​រូប​នេះ ហាលអាវ​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​កីឡាការិនី​កូរ៉េ​ខាងត្បូង Jeon Hayoung នៅ​ក្នុង​លទ្ធផល ១៥​ទល់​នឹង​៧​។

នៅ​ក្នុង​វិញ្ញាសា​នេះ កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង Manon Brunet ឈ្នះ​មេដាយមាស និង​មិត្ត​រួម​ជាតិ​របស់​នាង កីឡាការិនី Sara Balzer ឈ្នះ​មេដាយ​ប្រាក់​។ ចំណែក​កីឡាការិនី​អ៊ុយ​ក្រែ​ន Olga Kharlan ឈ្នះ​មេដាយ​សំរឹទ្ធ​។ ងាក​មក​កាន់​កីឡាការិនី​អេ​ហ្ស៊ី​ប Nada Hafez ដែល​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ទាំង​ពពោះ​៧​ខែ នៅ​ក្នុង​ប្រភេទ​កីឡា​គុន​ដាវ ឬ Fencing ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​នាង​នោះ បាន​ចែករំលែក​រូបភាព​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ ដោយ​ភ្ជាប់​ជាមួយ​សារ​មួយ​ថា «​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​មាន​ផ្ទៃពោះ ៧​ខែ​»​។

នៅ​ក្នុង​ការ​បង្ហោះ​ផ្សេង​ទៀត​របស់​នាង​បាន​បង្ហាញ​អារម្មណ៍​រំភើប និង​មោទកភាព​ថា «​អ្វី​ដែល​លេចឡើង​ចំពោះ​អ្នក​នៅ​ក្នុង​នាម​ជា​អត្ត​ព​លិ​ក​ពីរ​នាក់​លើ​កន្លែង​ប្រកួត​គ្នា​។ ប៉ុន្តែ​ពួក​គេ​ពិតជា​មាន​ដល់​ទៅ​៣​នាក់​ពិតមែន​! ហើយ​នោះ​គឺជា​ខ្ញុំ ដៃគូ​ប្រកួតប្រជែង​របស់ខ្ញុំ និង​ឈាមជ័រ​របស់ខ្ញុំ ដែល​មិន​ទាន់​បានឃើញ​ពិភពលោក​យើង​នៅឡើយ គឺ​ទារក​តូច​!»​។

កីឡាការិនី Hafez ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​៣​សម័យកាល ពោល​គឺ​នៅ​ឆ្នាំ ២០១៦ ២០២០ និង ២០២៤ នេះ បាន​បន្ថែម​ថា «​កូន​ខ្ញុំ និង​ខ្ញុំ​មាន​ចំណែក​ស្មើគ្នា​នៃ​បញ្ហា​ប្រឈម​របស់​យើង​នៅ​ក្នុង​ការ​ប្រកួត មិន​ថា​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​នោះ​ទេ​។ ការ​មាន​ផ្ទៃពោះ​គឺជា​ផល​លំបាក​ដោយ​ខ្លួនឯង ប៉ុន្តែ​ការ​តស៊ូ​ដើម្បី​រក្សា​តុល្យភាព​ជីវិត និង​កីឡា​គឺ​មិនមែន​ជា​ការ​លំបាក​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាងណា​វា​ពិតជា​មាន​តម្លៃ​ណាស់​»​។

តារាង​មេដាយ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ