ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ជា​ច្រើន​​រលំ​បាំង​ផ្លូវ​នានា​ក្នុង​ក្រុងជាប់ មាត់​សមុទ្រ​ ដោយមិន​ទាន់ឃើញ​​ប្រមូល​ចេញ​​​​

4 ខែ មុន

ខេត្តកែប ៖ ដើមឈើ​ជា​ច្រើន​ដើម​បាន​ដួល​រលំ​បាំង​ផ្លូវថ្នល់​នានា​នៅក្នុង​ក្រុងកែប ​ខេត្ត​កែប ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​រយៈ​ពេល​ជិត២ស​ប្ដា​ហ៍​​ រួម​ទាំង​មាន​​​កាក​សំណល់​ផ្សេង​ៗ​បាន​ហូរ​ចុះ​មក​ពីលើ​ភ្នំ​ទៀតផង ។ ​​ប្រភពឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តកែប ៖ ដើមឈើ​ជា​ច្រើន​ដើម​បាន​ដួល​រលំ​បាំង​ផ្លូវថ្នល់​នានា​នៅក្នុង​ក្រុងកែប ​ខេត្ត​កែប ​ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​រយៈ​ពេល​ជិត២ស​ប្ដា​ហ៍​​ រួម​ទាំង​មាន​​​កាក​សំណល់​ផ្សេង​ៗ​បាន​ហូរ​ចុះ​មក​ពីលើ​ភ្នំ​ទៀតផង ។

​​ប្រភពឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែកក្កដា​ ២០២៤  ​ដើមឈើ​ដែល​បាន​រលំ​គ្រប​ដណ្ដប់​លើ​ដងផ្លូវ​នានា​​ក្នុង​ក្រុងកែប​នោះ​ មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត-​ក្រុង​កាត់​បើកផ្លូវ​អោយ​ចរាចរណ៍​​បាន​នោះ​ទេ​ រួម​ទាំង​ខ្សាច់​ថ្ម​ហូរ​ចុះ​តាម​ដងផ្លូវ ​មាន​ឃើញ​តែ​អនាម័យ​តែ​ពីរ​នាក់​​បាន​ដើរ​រើស​សំរាម​​ដាក់​ថង់​គួរ​អោយ​អាណិត​បំផុត​ ។

​ទាក់ទង​រឿង​ដើមឈើ​រលំ​លើ​ដងផ្លូវ​ និង​កាក​សំណល់​ហូរ​ចាល់​ជាប់​តាម​ចិញ្ចើម​​ផ្លូវ ​​កាលពី​ព្រឹក​ថ្ងៃ​ទី២៨ ​កក្កដា ដដែល អ្នក​យក​ព័​ត៌​មានបាន​សួរ​ទៅ​លោក ​អ៊ិន ​សៅ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​តាម​ទូរ​សព្ទ័ ​​ដោយ​លោក​​​​អោយ​ដឹង​ថា ​ខាង​ខេត្ត​និង​ក្រុង​ រួម​ទាំង​មន្ត្រី​នៅ​មន្ទីរ​សា​ធារ​ណ​ការ ​និង​ដឹក​ជញ្ជូន​ខេត្ត​កំពុង​​តែ​អារ​​និង​កាត់​ដើមឈើ​ដែល​បាន​រលំ​សង្កាត់​លើ​ផ្លូវ​ហើយ ​។

​លោកអ៊ិន ​សៅ​ និយាយ​ប្រាប់​អោយ​ដឹង​ទៀតថា​ អាជ្ញាធរ​ខេត្ត​បានដឹង​ហើយ​ថា​ មាន​ដើមឈើ​ដួល​រលំ​តែ​ប៉ុន្មាន​ថ្ងៃនេះ​ ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​មិន​អាច​ធ្វើ​អ្វី​កើត​ ទើប​ថ្ងៃ​ទី​២៨​ កក្កដា​ នេះ​ មេឃ​ស្រឡះ​​មិន​មាន​ភ្លៀង​ខ្យល់​ទើប​មានកំ​លាំង​ជំនាញ​ចុះ​បោសសំអាត​អនាម័យ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​ក្រុងកែប​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ