ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ព្រឹក​នេះ ជប៉ុន​កាន់កា.ប់​កំពូល​តារាង​មេដាយកីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស

7 ខែ មុន

ប្រទេស​បារាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ ប្រទេស​ជប៉ុន​កំពុង​កាន់កាប់​កំពូល​តារាង​មេដាយ​សរុប ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ជា​បណ្តោះ អាសន្ន…

ប្រទេស​បារាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​នេះ ប្រទេស​ជប៉ុន​កំពុង​កាន់កាប់​កំពូល​តារាង​មេដាយ​សរុប ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ជា​បណ្តោះ អាសន្ន ក្រោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៧​គ្រឿង មាស​៤​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​។

សរុប​មេដាយ​ទាំង​៧​គ្រឿង​របស់​ជប៉ុន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ពី​ការ​ប្រភេទ​កីឡា​គុន​ដាវ មាស​១​គ្រឿង កីឡា​យូ​ដូ (Judo) មាស​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង កីឡា​ជិះ​ស្គី​ក្តា​បន្ទះ មាស​១​គ្រឿង និង​ប្រាក់​១​គ្រឿង ក៏​ដូច​ជា​កីឡាហែលទឹក ប្រាក់​១​គ្រឿង​។

ប្រទេស​ដែល​ស្ថិត​នៅ​តំណែង​កំពូល​ទាំង ៤ បន្ទាប់​ពី​ប្រទេស​ជប៉ុន រួម​មាន ៖ ប្រទេស​អូស្ត្រាលី​ដណ្តើម​មេដាយ​សរុប​៦​គ្រឿង មាស​៤​គ្រឿង និង​ប្រាក់​២​គ្រឿង​។ សហរដ្ឋអាមេរិក​សរុប​១២​គ្រឿង មាស​៣​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង​។ ម្ចាស់ផ្ទះ​បារាំង​សរុប​៨​គ្រឿង មាស​៣​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​។ កូរ៉េ​ខាងត្បូង​សរុប​៦​គ្រឿង មាស​៣​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​។

ចំណែក​ចិន ឈរ​នៅ​លេខ ៦ ក្រោយ​ឈ្នះ​មេដាយ​សរុប​៦​គ្រឿង មាស​៣​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​។ ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​១២​ប្រទេស​ហើយ ដែល​ដណ្តើម​បាន​មេដាយមាស ដោយនៅ​ក្នុង​នោះ​រួម​ទាំង​ប្រទេស អ៊ី​តា​លី កា​ហ្សា​ក់​ស្ថាន បែ​ល​ហ្ស៊ិ​ក អា​ល្លឺ​ម៉​ង់ ហុងកុង និង អ៊ូ​ស​បេ​គី​ស្ថាន​៕ (​ប្រភព ៖ Paris 2024)

Japan’s Koki Kano celebrates after winning the men’s individual Epee final match against France’s Yannik Borel during the 2024 Summer Olympics at the Grand Palais, Sunday, July 28, 2024, in Paris, France. (AP Photo/Andrew Medichini)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ