ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! គ្រូបង្វឹកប្រដាល់ជម្រើសជាតិសាម័រ បាត់បង់ជីវិ.តនៅភូមិអូឡាំពិកក្រុងប៉ារីស

11 ខែ មុន

ប្រទេសបារាំង ៖ គឺជារឿងដ៏ក្រៀមក្រំបំផុត សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយគ្រូបង្វឹកកីឡាប្រដាល់របស់ប្រទេសសាម័រ (Samoa) លោក Lionel Elika…

ប្រទេសបារាំង ៖ គឺជារឿងដ៏ក្រៀមក្រំបំផុត សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយគ្រូបង្វឹកកីឡាប្រដាល់របស់ប្រទេសសាម័រ (Samoa) លោក Lionel Elika Fatupaito អាយុ៦០ឆ្នាំ បានបាត់បង់ជីវិតដោយជំងឺគាំងបេះដូង ក្នុងបន្ទប់ស្នាក់នៅរបស់លោក នៅឯភូមិអូឡាំពិកទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ពោលមុនពេលពិធីបើកកីឡាអូឡាំពិកប៉ារីស ដែលប្រារព្ធនៅពេលល្ងាច។

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP ក៏ដូចជា ESPN កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ រាយការណ៍ថា លោក Lionel Elika Fatupaito ទទួលបានការជួយសង្គ្រោះដោយក្រុមសង្គ្រោះបន្ទាន់ ប៉ុន្តែពួកគេមិនអាចសង្គ្រោះជីវិតរបស់លោកបានឡើយ។ ហើយដំណឹងមរនភាពរបស់លោកត្រូវបានបញ្ជាក់ដោយការិយាល័យរបស់រដ្ឋអាជ្ញានៅក្នុងតំបន់ ។

សមាគមប្រដាល់អន្តរជាតិ ហៅកាត់ថា IBA បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ មិត្តភក្តិ និងសហការីទាំងអស់របស់លោក Lionel Elika Fatupaito បន្ទាប់ពីការបាត់បង់ជីវិតភ្លាមៗដ៏មិនគួរឱ្យជឿ កាលពីថ្ងៃសុក្រកន្លងទៅ ដែលជាថ្ងៃនៃពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបន្ថែមថា «ការយកចិត្តទុកដាក់ និងចំណង់ចំណូលចិត្តរបស់លោក Lionel Elika Fatupaito សម្រាប់កីឡាប្រដាល់ ដោយបានបន្សល់ទុកកេរដំណែល អត្តសញ្ញាណ ដែលមិនអាចលុបចោលបាននៅលើសហគមន៍ប្រដាល់អន្តរជាតិ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ