ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ!បឹងចា.ក់ខ្លាញ់អើយ រដ្ឋអំណាចស្រុកលែងមើលឃើញទៅហើយ​

4 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បឹងចាក់ខ្លាញ់គឺជាបឹងសម្បត្តិសារធារណ:របស់រដ្ឋ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានឈ្មួញដាក់គ្រឿងចក្រ១វង់ទៅឈួសឆាយរុញបំផ្លិចបំផ្លាញ​ព្រៃលិចទឹកជម្រកត្រីពងកូន ដើម្បីជីកកាយដឹកជញ្ជូនយកអាចម៏ដីលក់ធ្វើជាប្រយោជន៍បុគ្គលឯកជនយ៉ាងគគ្រឹកគគ្រេង បែរជាលោកមេឃុំឆ្លើយថា…

ខេត្តព្រៃវែង ៖ បឹងចាក់ខ្លាញ់គឺជាបឹងសម្បត្តិសារធារណ:របស់រដ្ឋ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានឈ្មួញដាក់គ្រឿងចក្រ១វង់ទៅឈួសឆាយរុញបំផ្លិចបំផ្លាញ​ព្រៃលិចទឹកជម្រកត្រីពងកូន ដើម្បីជីកកាយដឹកជញ្ជូនយកអាចម៏ដីលក់ធ្វើជាប្រយោជន៍បុគ្គលឯកជនយ៉ាងគគ្រឹកគគ្រេង បែរជាលោកមេឃុំឆ្លើយថា មិនស្គាល់ម្ចាស់គ្រឿងចក្រទៅវិញ។

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ភ្នាក់ងារយើងបានចុះទៅថតផ្តិតយករូបភាពកន្លែងគ្រឿងចក្រធ្វើសកម្មភាពនៅមាត់បឹងចាក់ខ្លាញ់នោះនៅខាងក្រោយភូមិគ្រឹះឧកញ៉ា ហុក ជ្រាល ហើយបានទូរស័ព្ទរាយការណ៍ជូនទៅប្រាប់លោកមេឃុំពាមរក៍ដែរ តែបែរជាលោកមេឃុំឆ្លើយថា អត់ស្គាល់ម្ចាស់ទេ ព្រោះការងារនេះម្ចាស់គេរត់ការទៅសាលាស្រុកអស់ហើយ ឃុំអត់ដឹងទេ។

បើយោងតាមប្រភពព៌តមានសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អោយដឹងថា បឹងចាក់ខ្លាញ់នេះគឺជាបឹងសម្បត្តិសាធារណៈរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន កើតមានឡើងតាំងពីដូនតាមកម៉្លេះ និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញបឹងប្រើប្រាស់អាស្រ័យផលដូចជា ស្រោចស្រពផល​ដំណាំផ្សេងៗ ជាពិសេសរកនេសាទត្រី ដកព្រលិត ក្រអៅ​ឈួក បេះ​ត្រកួនលក់ចិញ្ចឹមជីវិត ។

តែបច្ចុប្បន្នបឹងចាក់ខ្លាញ់មានសភាពគោករ៉ាក និងរួមតូចទៅៗដោយសារមានបុគ្គលមួយចំនួនមានទាំងវៀតណាមនិងខ្មែរលួចឃុបឃិតគ្នាមានមហិច្ចតាលោភលន់ចាក់ដីជីកស្រះចិញ្ចឹមត្រីនិងសាងសង់ផ្ទះឈើ,ផ្ទះថ្មរំលោភយកដីបឹងព័ទ្ធជុំវិញ ទើបធ្វើអោយផ្ទៃបឹងចាក់ខ្លាញ់នេះរួមតីចទៅៗ។ ​

សង្ស័យមិនយូរទេ ទីនោះនឹងក្លាយជាសម្បត្តិឯកជនរបស់អ្នកមានប្រាក់ រួមជាមួយអ្នកមានអំ​ណាច​ពុះ​ចែកគ្នាច្រាស់ច្រំអស់មិនខាន ។ បើចាំទៅដេញចេញមិនងាយទេ…កុំជោរ…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ