ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​៥​ថ្ងៃ គេច​មិន​ផុត​ពី​កណ្តាប់ដៃ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ៖​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ៖​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​៣០​នាទី នៅ​ចំណុច​ភូមិ​២៧ ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន ចុះ​ទៅ​សហការ​ជាមួយ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ា ផា​នី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ដី​ថ្មី ឃុំ​បោះ​ខ្នោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី​លួច (​លួច​ម៉ូតូ​បាន​៥​ថ្ងៃ គេច​មិន​ផុត​ពី​កណ្តាប់ដៃ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​) ។

ករណី​ចោរកម្ម​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​ជនសង្ស័យ​លួច​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1BN-1880 របស់​ឈ្មោះ ថែ វ៉ា ភេទ​ប្រុស​ ​អាយុ​៦៣​ឆ្នាំ នៅ​ចំណុច ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​  

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ