ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ សហការ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​លួច​ម៉ូតូ ៣​ករណី

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា​នេះ​ថា ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា​នេះ​ថា ដោយ​ទទួល​បាន​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែកក្កដា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​របស់​ការិយាល័យ សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​២ អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៣​នាក់ ដកហូត​ម៉ូតូ​ចំនួន ០៤​គ្រឿង ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច (​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​) ចំនួន ០៣​ករណី រួម​មាន ៖

ករណី​១-​អំពើ​លួច​(​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1GF-1712) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ក្រសួងសុខាភិបាល អគា​លេខ​៨០ ផ្លូវ​លេខ​២៨៩ ក្រុម​១៤ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៩ និង​៣០​នាទី ។

ជន​រង​គ្រោះ​ឈ្មោះ ប៊ិ​ត រ៉ា​វី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​ក្រសួងសុខាភិបាល​។
សម្ភារៈ​បាត់បង់​-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1GF-1712 ។

ករណី​២-​អំពើ​លួច​(​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1DF-0273) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ក្រសួង​ព័ត៌មាន អគារ AKP ផ្លូវ​លេខ​៩៣ ភូមិ​៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១០ និង​៣០​នាទី ។

ជន​រង​គ្រោះ​-​ឈ្មោះ សេង សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជំនួយការ​ក្រសួង​ព័ត៌មាន ។
សម្ភារៈ​បាត់បង់​-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1DF-0273 ។

ករណី​៣-​អំពើ​លួច​(​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1FR-6946) ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​វត្ត​សំពៅ​មាស ភូមិ​៦ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៥ និង​៣០​នាទី ។

ជន​រង​គ្រោះ​-​ឈ្មោះ លី​ម ស៊ី​ខុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ។
សម្ភារៈ​បាត់បង់​-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1FR-6946 ។

ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១-​ឈ្មោះ សន ធី ហៅ​ក្លូ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​មុខសញ្ញា​ចាស់​ទើប​អនុវត្ត​ទោស​ចប់ ដោះ​ចេញពី​ពន្ធ​នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤) ។
២-​ឈ្មោះ ផា​ន់ វ​ណ្ណា ហៅ​វែង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ។
៣-​ឈ្មោះ មា វ​ណ្ណី ហៅ​នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ។

សម្ភារ​ចាប់​យក​បាន រួម​មាន ៖
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២០ លេខ​តួ លេខ​ម៉ាស៊ីន ៥៦៧៦៩៧៥ ពាក់​ផ្លា​ក​លេខ កំពត 1U-2492
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៧ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៨៤៩៣០ ពាក់​ផ្លា​ក លេខ​ព្រៃវែង 1H-0894
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥០៧១៧៤ ពាក់​ផ្លា​ក លេខ​ព្រៃវែង 1H-1648
-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១៦ លេខ​តួ លេខ​ម៉ាស៊ីន ៩៥៤០០១៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FR-6946 (​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ លី​ម ស៊ី​ខុ​ង​) ។

បច្ចុប្បន្ន​ជនសង្ស័យ និង​ម៉ូតូ​ចាប់​យក​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ