ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលយក​លុយ​ដុល្លារ​ចាស់​ៗ ឬ​រហែក ជា​ការ​​ខាតបង់​សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហើប​តាម​បណ្តាញ​សង្គម​នៅ​ដើម​ស​ប្តា​ហ៍​នេះ​​ថា ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារមាន​ភាព​ងាយស្រួល​មួយ​ផ្នែក ប៉ុន្តែ​ក៏​មាន​ផល​ខាត​ដល់​សេដ្ឋកិច្ច​មួយ​ផ្នែក​ដល់​កម្ពុជា ។ លោកស្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា លោកស្រី​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក…

លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហើប​តាម​បណ្តាញ​សង្គម​នៅ​ដើម​ស​ប្តា​ហ៍​នេះ​​ថា ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លារមាន​ភាព​ងាយស្រួល​មួយ​ផ្នែក ប៉ុន្តែ​ក៏​មាន​ផល​ខាត​ដល់​សេដ្ឋកិច្ច​មួយ​ផ្នែក​ដល់​កម្ពុជា ។

លោកស្រី​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា លោកស្រី​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក ស៊ុន យូ (Sun Yu ) នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង ដែល​ជា​ធនាគារ​ដៃគូ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពិភាក្សា​អំពី​វិធីសាស្ត្រ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​កាត់​បន្ថយ​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ជ្រើស​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក ក៏​ដូច​ជា​កម្រៃ​សេវា​ផង​ដែរ​។

លោកស្រី​បាន​បន្ត​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ លោក ស៊ុន យូ បាន​ទទួល​សំណូមពរ​នេះ និង
​យក​ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​លោក​បន្ត​ទៀត​។

នៅ​ក្នុង​សារ​នេះ លោកស្រី​បាន​បញ្ចា​ក់ថា ធនាគារជាតិ​នៃ​កម្ពុជា មិនមែន​ជា​អ្នក​បោះពុម្ព​ក្រដាសប្រាក់​ដុល្លា​រអា​មេ​រិ​ក​ទេ ហើយ​ក៏​មិន​មាន​សិទ្ធិ​ក្នុង​ការ​កាត់​ដុត​ក្រដាស​ចាស់ ទក់ រហែក ដូចដែល​យើង​ធ្វើ​សម្រាប់​ប្រាក់​រៀល​នោះ​ដែរ​ ។ យើង​ត្រូវ​ជួល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បង់​សេវា​ធានា​រ៉ាប់រង ដើម្បី​ដឹក​ឲ្យ​ធនាគារ​ដៃគូរ​ដែល​មាន​សិទ្ធិ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​ធនាគារកណ្តាល​អា​មេ​រិ​ក​ក្នុង​ការ​គ្រប់គ្រង​ក្រដាសប្រាក់​នេះ​ ។

ដូច្នេះ ​ធនាគារ​ដៃគូ​យើង​ជា​អ្នក​កំណត់ លក្ខណៈ​វិនិច្ឆ័យ លើ​ក្រដាសប្រាក់​ដែល​គាត់​ទទួល​បាន​ពី​យើង​។ ការ​ដឹក​ក្រដាសប្រាក់​ថ្មី​ដុល្លារ​អា​មេ​រិ​ក​ចូល​វិញ ​ក៏​ត្រូវ​មាន​បង់​សេវា​ដឹក​ជញ្ជូន​ធានា​រ៉ាប់រង​ដូច​គ្នា ដែល​ត្រូវ​រាប់​រង​ដោយ​ធនាគារជាតិ​ ។

ត្រង់​ចំណុច​នេះ លោកស្រី​បាន​សង្កត់ធ្ងន់​ថា «ដូច្នេះ​ ការ​ចាយវាយ​ក្រដាសប្រាក់​ដុល្លា មាន​ភាព​ងាយស្រួល​មួយ​ផ្នែក ប៉ុន្តែ​ក៏​មាន​ផល​ខាត​ដល់​សេដ្ឋកិច្ច​មួយ​ផ្នែក​ដែរ​។ យើង​ត្រូវ​ថ្លឹងថ្លែង​វិធានការ ឲ្យ​បាន​ម៉ត់ចត់ ។ ជម្រើស​ល្អ​គឺ​បន្ត​ប្រើប្រាស់ KHQR ក្នុង​ការ​ទូទាត់ ជា​ដុល្លារ ឬ​រៀល និង​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​ឲ្យ​ប្រើ​ប្រាក់​រៀល​ឲ្យ​បាន​ច្រើន​»។

ទន្ទឹម​នេះ លោកស្រី ក៏​បាន​បញ្ជាក់​អំពី​ការ​ជួប​ពិភាក្សា​ជាមួយ លោកស្រី​បណ្ឌិត សឿង រដ្ឋ​ចា​វី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​ប្រទេស​ចិន​លើ​ប្រព័ន្ធ​ទូទាត់ ជា​ពិសេស ​លើ​ការ​ផ្សព្វផ្សាយ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​ប្រើប្រាស់​កម្មវិធី UnionPay ដោយ​ទូទាត់​ជា​រូបិយ​វត្ថុ​ក្នុងស្រុក​របស់​ខ្លួន​ដើម្បី​ស្កេ​ន KHQR នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ