(ប៉ារីស)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AllKpop បានឱ្យដឹងថា អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េខាងត្បូង កំពុងសម្ដែងការខឹងសម្បារ និងទាមទារឱ្យមានការសុំទោស បន្ទាប់ពីការបង្ហាញ ក្បួនទូកអត្តពលិកកូរ៉េខាងត្បូងតែត្រូវបានអ្នកប្រកាសណែនាំក្នុងការផ្សាយផ្ទាល់ប្រកាសថា ជាកូរ៉េខាងជើង។
កំហុសនេះបានកើតឡើងនៅពេលដែលអ្នកប្រកាសក្នុងពិធីបើក ទាំងភាសាបារាំងនិងអង់គ្លេសបានណែនាំ ក្បួនទូកអត្តពលិកកូរ៉េខាងត្បូង ថាជា «សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (Democratic People’s Republic of Korea)» ឈ្មោះផ្លូវការប្រទេសកូរ៉េខាងជើង ជំនួសឱ្យ «សាធារណរដ្ឋកូរ៉េ» (Republic of Korea) ដែលជាឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង។
អ្នកប្រើប្រាស់អ៊ីនធឺណេតកូរ៉េជាច្រើនមានការងឿងឆ្ងល់ចំពោះកំហុសនេះ ហើយបានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសហគមន៍អនឡាញផ្សេងៗ ដើម្បីបង្ហាញពីកំហឹង របស់ពួកគេ។ មនុស្សជាច្រើនបានសម្ដែងការហួសចិត្ត ហើយបានបញ្ចេញមតិទាមទារឱ្យមានការសុំទោសពីគណៈកម្មការរៀបចំផងដែរ៕ប្រភព៖allkpop
ចែករំលែកព័តមាននេះ