ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​រៀបចំ​ប្រគុំ​តន្ត្រី នៅ​កោះ​ពេជ្រ និង​អុជ​កាំជ្រួច នៅ​ទន្លេចតុមុខ ទល់មុខ​ព្រះ​បរមរាជវាំង អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចាប់ពី​វេលា​ម៉ោង ១៦​និង​០០​នាទី លុះដល់​វេលា​ម៉ោង ១៩​និង​០០​នាទី មានការ​អុជ​កាំជ្រួច​លើក​ទី​១ និង លើក​ទី​២​នៅ​វេលា​ម៉ោង ២១​និង​០៩​នាទី នៅ​ទន្លេចតុមុខ ទល់មុខ​ព្រះ​បរមរាជវាំង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើក​ទី​១ នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​ប្រកបដោយ ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្សល់​ទុកជា​កេរ​មរតក​ប្រវត្តិសាស្ត្រ ដ៏​មហាសាល​សម្រាប់​ប្រជាពលរដ្ឋ ត​កូនចៅ​ជំនាន់​ក្រោយ និង​ប្រទេស​កម្ពុជា​ទាំងមូល​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ និង​បន្ត​អនុវត្ត​គម្រោង​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ប្រកបដោយ​គតិបណ្ឌិត សមត្ថភាព និង​ភាព​ឈ្លាសវៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ