ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​វៀតណាម​នឹង​ក្លាយជា​សេដ្ឋី បើ​ឈ្នះ​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក​នៅក្រុងប៉ារីស​

6 ខែ មុន

​វៀតណាម ៖ អត្ត​ព​លិ​ក​វៀតណាម ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ នឹង​ទទួល​បាន​រង្វាន់​រហូត​ដល់​១​លាន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​ប្រាក់​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress និង Bao…

​វៀតណាម ៖ អត្ត​ព​លិ​ក​វៀតណាម ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ២០២៤ នឹង​ទទួល​បាន​រង្វាន់​រហូត​ដល់​១​លាន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​ប្រាក់​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress និង Bao Bac Giang ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​ថា អត្ត​ព​លិ​ក​រូប​ណា​ដែល​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៣៥០​លាន​ដុ​ង ស្មើនឹង​១៣.៨០០​ដុល្លារ​អា​មេ​រិ​ក​។ ចំណែក​មេដាយ​ប្រាក់​បាន ៨,៦០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ​បាន ៥,៥០០​ដុល្លារ​។ ហើយ​ប្រសិនបើ​ពួក​គេ​អាច​បង្កើត​កំណត់​ត្រា​មួយ នោះ​អត្ត​ព​លិ​ក​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​បន្ថែម ៥,៥០០​ដុល្លារ​។

អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នោះ​ត្រង់​ថា មូលនិធិ​យុទ្ធសាស្ត្រ​កីឡា​អន្តរជាតិ ដែល​ហៅ​កាត់​ថា ISF បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​១​លាន​ដុល្លារ សម្រាប់​អត្ត​ព​លិ​ក​វៀតណាម ដែល​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​។ រីឯ​ម្ចាស់​មេដាយ​ប្រាក់​បាន ៥០​ម៉ឺន​ដុល្លារ និង​សំរឹទ្ធ ២០​ម៉ឺន​ដុល្លារ​។ ប្រាក់​រង្វាន់​ទាំងនេះ​បាន​មក​ពី​ដៃគូ​យុទ្ធសាស្ត្រ​របស់ ISF នៅ​កូរ៉េ​ខាងត្បូង ដែល​នឹង​រ៉ាប់រង​ឧបត្ថម្ភ​ប្រាក់​រង្វាន់​ទាំងអស់ ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​វៀតណាម កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣​។

សហព័ន្ធ​កីឡា​ជាតិ​វៀតណាម​ផ្សេង​ទៀត ក៏​បាន​សន្យា​ផ្តល់​ប្រាក់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ខ្លួន​ផង​ដែរ​។ ជាក់ស្តែង សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​សន្យា​ផ្តល់​ប្រាក់​រង្វាន់​១៩,៧០០​ដុល្លារ​, ១១,៨០០​ដុល្លារ និង ៧,៨០០​ដុល្លារ សម្រាប់​អ្នក​ឈ្នះ​មេដាយ​។ សហព័ន្ធ​ប្រដាល់​ក៏​មាន​កម្រិត​ប្រាក់​រង្វាន់​ដូច​គ្នា​ផង​ដែរ សម្រាប់​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ ប៉ុន្តែ​ម្ចាស់​មេដាយ​ប្រាក់​ទទួល​បាន ១៣,៨០០​ដុល្លារ​។ ក្រៅពី​នោះ ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ប្រកាស​សន្យា​ផ្តល់​រង្វាន់​ទាំង​ទឹកប្រាក់ និង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត រួម​ទាំង​ទូរទស្សន៍​ទំនើប​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន​១៦​រូប ដែល​ចូលរួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ដែល​នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ហើយ​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​នៃ​ពិធី​បិទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ