ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយចេកខ្ចី មិនដឹងមានវិបត្តិអ្វីឡើយ ទើបបញ្ចប់ជីវិតខ្លួនឯងបែបនេះ

11 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់ ដោយ​បុរស​ម្នាក់​មាន​រហ័ស​នាម​«​នាយ​ចេក​ខ្ចី​» ជា​អ្នក​កំប្លែង​មួយ​រូប មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ​បាន​ទិញ​សាំង​បី​ដប មក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​ដុត​ខ្លួនឯង ទាំង​រស់ បណ្តាល​ឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​រន្ធត់​ណាស់ ដោយ​បុរស​ម្នាក់​មាន​រហ័ស​នាម​«​នាយ​ចេក​ខ្ចី​» ជា​អ្នក​កំប្លែង​មួយ​រូប មិនដឹង​មាន​វិបត្តិ​អ្វី​នោះ​ទេ​បាន​ទិញ​សាំង​បី​ដប មក​ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​ដុត​ខ្លួនឯង ទាំង​រស់ បណ្តាល​ឱ្យ​ស្លា​.​ប់​បាត់បង់​ជីវិត ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​ទីតាំង​ដី​ឡូ​តិ៍​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ។ ចំពោះ​ការ​ធ្វើ​អត្ត​ឃា​.​ត​ដោយ​អាថ៌​កំបាំង​នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ដឹង​ពី​ជម្រៅ​ចិត្ត​របស់​អ្នក​ស្លា​.​ប់​នេះ​ទេ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា​ថា គេ​បានឃើញ​បុរស​ឈ្មោះ ហម ដ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ទើបតែ​បាន​រយៈពេល​៥​ថ្ងៃ​ប៉ុណ្ណោះ ។ ក៏​ស្រាប់តែ​មានរឿង​ហេតុនេះ​បាន​កើតឡើង ដោយ​មិន​មាន​អ្នក​ភូមិ​ណា​ម្នាក់​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេល​នោះ​ទេ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​១២​និង ៥៩​នាទី ថ្ងៃត្រង់​ទី​២៥ កក្កដា​នេះ បាន​ចូល​ហូប​បាយ​នៅផ្ទះ​លក់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ព្រមទាំង​បញ្ចូល​ថ្ម​ទូរស័ព្ទ​ផ្ញើ​អ្នកលក់​បាយ ហើយ​បុរស​នេះ​បាន​ដើរ​ចេញ​តាម​បណ្ដោយ​ផ្លូវថ្នល់​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ ពី​កន្លែង​នោះ ហើយ​ក៏​បាន​យក​សាំង​ចំនួន​បី​ដប​តូច​ស្មើ​មួយ​លី​ត្រ​កន្លះ ចាក់​ស្រោច​លើ​ខ្លួនប្រាណ រួច​គូស​ដែកកេះ​ដុត​ខ្លួន​តែ​ម្ដង បណ្ដាល​ឱ្យ​ឆេះ​បង្ក​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ។

នៅ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​ជួយ​ជន​រង​គ្រោះ​បាន​ទេ ជា​ហេតុ​បណ្ដាល​ឱ្យ​ដួល​ដេក​ទៅ​លើ​ដី បន្ទាប់​មក​បាន​ស្លា​.​ប់​៥​នាទី​ទើប​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់ ។ ក្នុង​គោលបំណង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ហួសពេល​ទៅ​ហើយ ។

ជាមួយ​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ផ្ទះ​លក់​បាយ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ជន​រង​គ្រោះ​បាន​ផ្ញើ​ទុក​នៅ​ទីនោះ​នោះ​ពេល​យក​មក​ហើយ​មើល​តាម​បណ្ដាញ​សង្គម​ឆាត​ប្រាប់​ទៅ​គេឯង​រួម​ទាំង telegram រូបគេ​សុំ​លា​អ្នក​ទាំងអស់​គ្នា​គ្មាន​ថ្ងៃ​វិល​វិញ ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​ដាច់​ចិត្ត​ធ្វើ​អត្ត​ឃា​.​ត​យ៉ាង​ដូច្នេះ អាច​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​លុយកាក់​ដោះស្រាយ​មិន​ចេញ ឬ​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វីមួយ​បានជា​គិត​ខ្លី​សម្រេចចិត្ត​ទិញ​សាំង​មក​ចាក់​ស្រោច​លើ​ខ្លួន​ដុត​ទាំង​រស់ ធ្វើ​អត្ត​ឃា​.​ត​យ៉ាង​ដូច្នេះ ។ សូម​បញ្ជាក់​ថា បុរស​ដែល​ស្លា​.​ប់​នេះ មាន​រហស្សនាម​ជា​នាយ​ចេក​ខ្ចី​នៅ​ក្រុម​កំប្លែង​មួយ​នៅ​រាជធានី​ភ្នំពេញ ហើយ​រយៈពេល​៥​ខែ ទៅ​១​ឆ្នាំ ទើប​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ខេត្តក្រចេះ​ម្ដង ។

រហូត​ដល់​វេលា​ម៉ោង​១​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ កក្កដា នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ