ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនមហាសេដ្ឋី៣រូប នឹងប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងនោះមានកូនប្រសាររបស់មហាសេដ្ឋី Bill Gates

1 ខែ មុន

(អន្តរជាតិ)៖ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស សាធារណៈជនកំពុងមានការភ្ញាក់ផ្អើលនូវវត្តមានរបស់កូនមហាសេដ្ឋីចូលរួម។ ក្នុងចំណោមអត្តពលិកអាជីពដែលចូលរួមប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ មានមនុស្សជាច្រើនជាសមាជិកនៃគ្រួសារមហាសេដ្ឋី។ សារព័ត៌មាន Business Insider បានរាយការណ៍ថា Emma…

(អន្តរជាតិ)៖ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស សាធារណៈជនកំពុងមានការភ្ញាក់ផ្អើលនូវវត្តមានរបស់កូនមហាសេដ្ឋីចូលរួម។ ក្នុងចំណោមអត្តពលិកអាជីពដែលចូលរួមប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ មានមនុស្សជាច្រើនជាសមាជិកនៃគ្រួសារមហាសេដ្ឋី។ សារព័ត៌មាន Business Insider បានរាយការណ៍ថា Emma Navarro, Jessica Pegula និង Nayel Nassar ដែលជាកូនប្រសាររបស់ Bill Gates កំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនក៏ដូចជាអ្នកសារព័ត៌មានទូទាំងពិភពលោក។

១. នាង Emma Navarro (អាយុ ២៣ឆ្នាំ)

ជា​កូន​ស្រី​របស់​មហាសេដ្ឋី​វិនិយោគិន Ben Navarro ដែល​មាន​ទ្រព្យ​សម្បត្តិ​ចំនួន ១.៥ពាន់​លាន​ដុល្លារ ។ នាង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​នាង​ឈាន​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Wimbledon ដោយ​យក​ឈ្នះ Coco Gauff ដែល​ជា​កីឡាករ​លេខ​២​ពិភពលោក ។ ឪពុករបស់ Emma បានចំណាយប្រាក់ជាង ៣៥០លានដុល្លារ ក្នុងការវិនិយោគលើអចលនទ្រព្យនៅទីក្រុង Charleston រដ្ឋ South Carolina (សហរដ្ឋអាមេរិក) ក៏ដូចជាគាំទ្រដល់ចំណង់ចំណូលចិត្តរបស់កូនស្រីគាត់សម្រាប់កីឡាវាយកូនបាល់ផងដែរ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន Beemok Capital ដែលជាក្រុមហ៊ុនរបស់គាត់បានទិញយកកម្មវិធី Western និង Southern Open ដែលជាការប្រកួតដ៏ធំបំផុតទីបីនៅសហរដ្ឋអាមេរិក។

២. Jessica Pegula (អាយុ ៣០ឆ្នាំ) ក៏ជាឈ្មោះដ៏លេចធ្លោនៅក្នុងឧស្សាហកម្មកីឡាវាយកូនបាល់នារីផងដែរ។ នាងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក និងបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ មុនពេលកីឡាអូឡាំពិកទីក្រុងប៉ារីស។ Pegula ទើបតែបានឈ្នះពានរង្វាន់ Berlin Ladies Open។ ឪពុក​របស់​នាង​គឺ​លោក Terrence Pegula ជា​មហាសេដ្ឋី​ ​ដែល​មាន​ទ្រព្យ​សម្បត្តិ​រហូត​ដល់ ៦.៨ ពាន់​លាន​ដុល្លារ ។ បន្ទាប់ពីជោគជ័យក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន គាត់បានទិញក្រុមវាយកូនគោល Buffalo Sabers និងក្រុមបាល់ទាត់ Buffalo Bills ក្នុងតម្លៃ ១.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤។

៣. លោក Nayel Nassar កូន​ប្រសា​របស់​មហាសេដ្ឋី Bill Gates នឹង​តំណាង​ឲ្យ​ប្រទេស​អេហ្ស៊ីប​ក្នុង​ការ​ប្រកួត​កីឡា​ជិះសេះ។ កូនប្រសាររបស់មហាសេដ្ឋី និងភរិយា Jennifer Gates បើកក្រុមហ៊ុន Evergate Stables ដែលជាខ្សែសង្វាក់ដ៏ល្បីនៃមជ្ឈមណ្ឌលហ្វឹកហាត់សេះនៅរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក)។

ការ​ជិះ​សេះ​ជា​កីឡា​សម្រាប់​អ្នកមាន​ជា​យូរ​មក​ហើយ។ សេះកំពូលមានតម្លៃរាប់លានដុល្លារ ហើយតម្លៃថែទាំប្រចាំឆ្នាំឈានដល់រាប់លានដុល្លារ។

លើសពីនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះ ក៏មានវត្តមានរបស់មហាសេដ្ឋីម្នាក់ទៀត គឺលោក LeBron James ដែលជាអ្នកលេងបាល់បោះដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១.២ ពាន់លានដុល្លារអាមេរិក យោងតាម ទស្សនាវដ្តី Forbes ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ