ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាឱ្យបាក់ដើមឈើ និងប៉ះពាល់ដល់ផ្ទះពលរដ្ឋមួយចំនួន

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា នៅ​វេលា ម៉ោង​១៦ និង​១០​នាទី ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា នៅ​វេលា ម៉ោង​១៦ និង​១០​នាទី ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្តា​ឱ្យ​បាក់​ដើមឈើ និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា ៖ ១-​ឃុំ​ស្វាយ​លើ​: រលំ​ប​ង្កោ​ល​ភ្លើង ចំនួន​៣ ដើម ។ របើក​ដំបូលផ្ទះ​ចំនួន​៣​ខ្នង​។ រលំ​ផ្ទះ​អស់​ចំនួន​២​ខ្នង ។ រលំ​ដើមឈើ​កាត់​ទទឹង​ផ្លូវ​០២​កន្លែង​។ ២-​ឃុំ​បឹង​មាលា​: បាក់មែក​កា​ស្យា​កាត់​ផ្លូវ​មួយ​កន្លែង នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ។ បាក់​មែកឈើ កាត់​ផ្លូវ​២ កន្លែង កាត់​ផ្លូវ​នៅ​ភូមិ​សក្តា ។ ទឹក​ហូរ​កាត់​ផ្លូវត្រង់​ចំណុច​មណ្ឌល​សុខភាព​ឃុំ​បឹង​មាលា ។ របើក​ដំបូលផ្ទះ ប្រជាពលរដ្ឋ​១​ខ្នង ខូចខាត​ស័ង្កសី​១២​សន្លឹក ឈ្មោះ សួរ សេត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ សមាជិកគ្រួសារ​សរុប​៦​នាក់ ស្រី​២​នាក់ នៅ​ភូមិ​បឹង​មាលា ។

៣.​ឃុំ​ខ្នងភ្នំ​: ដើមឈើ​១​ដើម ដួល​សង្កត់​មក​លើ​ផ្ទះ​១​ខ្នង ឈ្មោះ ខេន ខន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​សមាជិក​ក្នុង​គ្រួសារ​៦​នាក់ ស្រី​៤​នាក់ រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ។

បើ​តាម​សមត្ថកិច្ច បាន​បញ្ជាក់​ទៀត​ថា ករណី​គ្រោះ​ធម្មជាតិ​នេះ មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ