ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសចំនួនជិត២០លាននាក់

1 ខែ មុន

(ថៃ)៖ ថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ១៩.៦លាននាក់ ចាប់ពីខែមករា ដល់ថ្ងៃទី២១ ខែកក្កដា កើនឡើង…

(ថៃ)៖ ថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ១៩.៦លាននាក់ ចាប់ពីខែមករា ដល់ថ្ងៃទី២១ ខែកក្កដា កើនឡើង ៣៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ចាប់ពីថ្ងៃទី២២ ខែកក្កដា ប្រទេសថៃបានផ្តល់ការស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល ៦០ថ្ងៃសម្រាប់ពលរដ្ឋមកពី ៩៣ប្រទេស និងដែនដី ។ លើសពីនេះ ប្រទេសថៃក៏បានណែនាំ Destination Thailand Visa របស់ខ្លួន ដោយអនុញ្ញាតឲ្យអ្នករកស៊ីឌីជីថល និងអ្នកទស្សនាដែលចាប់អារម្មណ៍ក្នុងការសិក្សាជំនាញដូចជា ធ្វើម្ហូប និងក្បាច់គុន អាចស្នាក់នៅបានរហូតដល់ ១៨០ថ្ងៃ ហើយទិដ្ឋាការនឹងមានសុពលភាពរយៈពេល ៥ឆ្នាំ។

ប្រភពបាន​ឱ្យដឹងថារដ្ឋាភិបាល​ថៃ​កំពុង​កំណត់​គោលដៅ​ភ្ញៀវ​បរទេស​ចំនួន​៤០​លាន​នាក់​សម្រាប់​ពេញ​មួយ​ឆ្នាំ​នេះ។

ក្នុងឆ្នាំ២០១៩ ជាឆ្នាំមុនការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ប្រទេសថៃដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានស្វាគមន៍ការមកដល់របស់បរទេសចំនួន ៣៩.៩ លាននាក់ ដែលបង្កើតប្រាក់ចំណូលបាន ១.៩១ ពាន់ពាន់លានបាត (៥១.៩ពាន់លានដុល្លារ)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ