ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ៗគួរប្រយ័.ត្ន!​ ជំងឺ​ធំ​ៗ​ទាំងនេះដែល​ប្រឈ.ម​មុខ​​ចំពោះ​សុខភាព​យើង​ណាស់

1 ខែ មុន

នៅ​ពេល​យើង​និយាយ​អំពី​ការ​ប្រឈម​មុខ​ចំពោះ​សុខភាព​នោះ ច្បាស់​ណាស់​ថា​ការ​ប្រឈម​មុខ​នោះ​

នៅ​ពេល​យើង​និយាយ​អំពី​ការ​ប្រឈម​មុខ​ចំពោះ​សុខភាព​នោះ ច្បាស់​ណាស់​ថា​ការ​ប្រឈម​មុខ​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ទៅ​តាម​ភេទ​របស់​ពួក​គេ​។ ចំពោះ​ស្ត្រី គឺ​ពួក​គេ​មានការ​ប្រឈម​មុខ​នឹង​ជំងឺ​ច្រើន​ជាង​បុរស​ខ្លាំង​ណាស់​។

ដូច្នេះ​ដើម្បី​កុំឱ្យ​ជំងឺ​ទាំង​អស់នោះ​បៀតបៀន​សុខភាព​អ្នក និង​អាច​មានជីវិត​រស់នៅ​បាន​យូរ និង​សុភមង្គល​នោះ អ្នក​គួរតែ​ប្រើប្រាស់​វិធី​ទាំងឡាយ​ណា​ដែល​អាច​ផ្លាស់​ប្តូរ​របៀប​រស់នៅ​។ ការ​យល់​ដឹង​អំពី​ជំងឺ​ដែល​អាច​កើត​មាននៅ​ថ្ងៃ​អនាគត​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​ដំបូង​គេ​។
ជំងឺ​មួយ​ចំនួន​ដែល​មាន​ទិស​ដៅ​តម្រង់​លើ​មនុស្ស​ស្រី​ខ្លាំង​ជាងគេ​នោះ​មាន​ដូច​ជា​៖

ជំងឺ​បេះដូង
បើសិនជា​អ្នក​គិត​ថា ជំងឺមហារីក​សុដន់​គឺជា​ជំងឺ​គំរាម​គំ​ហែង​ដល់​សុខភាព​ស្ត្រី​ខ្លាំង​ជាង​នេះ​ដោយសារ​តែ​វា​ល្បី​យូរហើយ​នោះ ចូរ​គិត​ឡើង​វិញ​ទៅ​។ អ្នកជំនាញ​និយាយ​ថា ជំងឺ​បេះដូង​អាច​នឹង​យក​ជីវិត​ស្ត្រី​ច្រើន​ជាង​ជំងឺមហារីក​ជា​ច្រើន​ទៀត​ឯណោះ​។ រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​ដំបូង​គេ​ដើម្បី​កុំឱ្យ​កើត​ជំងឺ​បេះដូង​នោះ​គឺ ការ​ហាត់ប្រាណ​ទៀងទាត់ ជ្រើសរើស​របប​អាហារ​ផ្តល់​សុខភាព ជា​ពិសេស​អាហារ​មាន​ជាតិ​សរសៃ និង​ខ្លាញ់​ល្អ​ខ្ពស់ និង​ឈប់​ជក់បារី​។

មហារីក
តាម​ការ​សិក្សា​បានឱ្យ​ដឹង​ថា ជំងឺមហារីក​គឺជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​លើ​ជីវិត​របស់​មនុស្ស​ស្រី​លំដាប់ថ្នាក់​ទី​ពីរ​។ ជំងឺមហារីក​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺមហារីក​សួត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឃាតករ​លេខ​មួយ ចំណែកឯ​មហារីក​សុដន់​ទី​លេខ​ពីរ​។ មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល​អាច​ការពារ​ជំងឺ​ហា​រីក​សុដន់​បាន​ដូច​ជា ការ​ញ៉ាំ​របប​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​បន្លែ​និង​ផ្លែ​ឈើ ព្រមទាំង​មាន​របៀប​រស់នៅ​ផ្តល់​សុខភាព​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
តើ​អ្នកមាន​ដឹង​ទេ​ថា មនុស្ស​ស្រី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​ជាង​បុរស​ដែរ​ទេ?ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​ជា​ស្ត្រី​នោះ​មាន​រហូត​ដល់​៦០​ភាគរយ​ឯណោះ​។ ការ​ហាត់ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឈប់​ជក់បារី និង​ការ​ពិនិត្យ​សុខភាព​ទៀងទាត់​ពិតជា​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។

ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)
ជំងឺ​ប្រភេទ​នេះ​កើតឡើង​ដោយសារ​តែ​ជំងឺ​មួយ​ចំនួន​ដែល​កំពុង​តែ​ប៉ះពាល់​លើ​ផ្លូវដង្ហើម ដូច​ជា​ជំងឺ Emphysema និង​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ ដែល​វា​ទាំង​ពីរ​នេះ​កើតឡើង​ដោយសារ​តែ​ការ​ជក់បារី​។ កាលពី​ឆ្នាំ ២០០០ ជំងឺ​នេះ​ឃើញ​កើតឡើង​មនុស្ស​ស្រី​ច្រើន​ជាង​បុរស​។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​គឺ​ឈប់​ជក់បារី​។

ជំងឺ​ទឹកនោមផ្អែម
អ្នកជំនាញ​និយាយ​ថា ក្នុង​ចំណោម​ប្រជាជន​អា​មេ​រិ​ក​២៦​លាន​នាក់ ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​នោះ មាន​១២,៦​លាន​នាក់​ហើយ​ជា​មនុស្ស​ស្រី​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​នេះ​អាច​បង្ការ​បាន ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​តែ​ម្តង តាម​រយៈ​ការ​ញ៉ាំ​អាហារ និង​របៀប​រស់នៅ​ផ្តល់​សុខភាព​។

ជំងឺ​តម្រងនោម
ជីវិត​អាច​នឹង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​នៅ​ពេល​ដែល​តម្រងនោម​លែង​ថ្វើ​ការ ព្រោះ​វា​នឹង​ទុក​ជាតិពុល​ក្នុង​ឈាម​កាន់តែ​ច្រើន​។ អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ​ជំងឺ​តម្រងនោម​នោះ​មិន​មាន​រោគ​សញ្ញា​ឱ្យ​ដឹង​ក្នុង​ដំណាក់កាល​ដំបូង​ទេ​។ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ យក​ល្អ​គួរតែ​ដោះស្រាយ​បញ្ហា​ដូច​ជា លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​សិន​។

ជំងឺ​ពុក​ឆ្អឹង
ជំងឺ​នេះ​ត្រូវ​បាន​គេ​សម្គាល់​ដឹង​តាម​រយៈ​ការ​ចុះ​ខ្សោយ​នៃ​កំហាប់​ឆ្អឹង និង​នាំ​ឱ្យ​ឆ្អឹង​នោះ​បាក់​បាន​ដោយ​ងាយ​។ ការ​កង្វះ​វីតាមីន D របៀប​រស់នៅ​បែប​ស៊ី​ដេក​ៗ និង​ការ​រាំងរដូវ​គឺជា​ដើមហេតុ​នៅ​ពីក្រោយ​ជំងឺ​ពុក​ឆ្អឹង​ហើយ​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា អ្នកមាន​ជំងឺ​នេះ​ឡើយ​លុះត្រាតែ​មានការ​បាក់បែក​ឆ្អឹង វាស់​កំហាប់​ឆ្អឹង និង​ថតកាំរស្មីអ៊ិច​រក​មើល​បញ្ហា​ផ្សេង​ៗ​។ ការ​ហាលថ្ងៃ​គ្រប់គ្រាន់ ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D និង​កាល់ស្យូម ការ​ហាត់ប្រាណ​ដោយ​ការ​លើក​ទម្ងន់ និង​ការ​ថែរក្សា​ទម្ងន់​ឱ្យ​នៅ​សុខភាព​ល្អ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ