ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនាបត់ជើ.ងធំដាក់ទន្លេសែន ផ្ទុះឡើងវិញ ប៉ុន្មានថ្ងៃមុនពិធីបើកកីឡាអូឡាំពិកចូលមកដល់

1 ខែ មុន

ប្រទេសបារាំង ៖ ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស

ប្រទេសបារាំង ៖ ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តមាន និងរឿងមិននឹកស្មានដល់មួយ ដោយពលរដ្ឋរស់នៅទីក្រុងប៉ារីសផ្ទាល់មួយក្រុម បាន​គំរាម​បត់ជើង ធំដាក់ទឹកទន្លេសែន (Seine) ជាលើកទី២។ គួររំលឹកថា ប្រធាន​ធិ​បតី​បារាំង​នៅ​តែ​ចុះ​ហែល​ទឹកទន្លេ​សែន​តាម​សន្យា តែ​មិនមែន​មុន​ការ​ប្រកួត​អូ​ឡាំ​ពិ​ក

តាមប្រភពពីគេហទំព័រ Inside The Games កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា ចលនាប្រឆាំងមួយនេះ ទទួលបានការចាប់អារម្មណ៍លើប្រព័ន្ធអ៊ីនធឺណិតក្រោមពាក្យស្លោក #JeChieDansLaSeine ដែលបកប្រែថា «ខ្ញុំនឹងបត់ជើងធំដាក់ទន្លេសែន»។ សកម្មភាពមួយនេះ ទទួលបានគាំទ្រ ក៏ដូចជាការចូលរួមច្រើនជាងកាលពីលើកដំបូង ដោយបានទាក់ទាញចំណាប់អារម្មណ៍ជាសាធារណជន និងបានពញ្ញាក់អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឱ្យកាន់តែមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។

ការគំរាមកំហែងនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសនៅពេលដែលអាជ្ញាធរបារាំងបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសម្អាតទឹកទន្លេសែន ដែលរងការបំពុលយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងអស់រយៈពេល៥០ឆ្នាំមកនេះ ទន្លេសែនរងការបំពុលដោយទឹកស្អុយដែលមិនអាចព្យាបាលបាន និងនាំឱ្យមានការហាមឃាត់មិនឱ្យហែលទឹកទន្លេនេះ ចាប់តាំងពីឆ្នាំ ១៩២៣ មកម្ល៉េះ។ ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីព្យបាល និងកែលម្អគុណភាពទឹកយ៉ាងណាក៏ដោយ ប៉ុន្តែការគំរាមកំហែងបន្ថែមនៃការចម្លងរោគដោយបាក់តេរី Escherichia Coli (E. coli) នៅតែជាក្តីកង្វល់ដ៏ធំមួយ។

យ៉ាងណាមិញ អ្នកនយោបាយបារាំង ជាពិសេសអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ បានព្យាយាមធានាសាធារណជនអំពីសុវត្ថិភាពទឹកទន្លេសែន តាមរយៈការចុះហែលទឹកឱ្យឃើញសខ្មៅតែម្តង។ ក្រោយមក កាលពីពេលថ្មីៗនេះ ការិយាល័យប្រធានាធិបតីបារាំង ក៏បានចេញមកអះអាងថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅតែប្តេជ្ញាចិត្តចំពោះការសន្យារបស់លោក ចុះហែលទឹកទន្លេសែន ប៉ុន្តែប្រហែលជាមិនកើតឡើង មុនការប្រកួតអូឡាំពិកនោះទេ។ តាមរយៈការប្រកាសនេះហើយ ទើបចលនាបត់ជើងធំដាក់ទន្លេសែន លេចលើកសារជាថ្មីម្តងទៀតយ៉ាងភ្ញាក់ផ្អើល។

គួរឱ្យដឹងថា ក្រៅពីដើរតួយ៉ាងសំខាន់ សម្រាប់ពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ទន្លេសែន ក៏នឹងត្រូវប្រើប្រាស់ ដើម្បីរៀបចំការប្រកួតវិញ្ញាសាកីឡាហែលទឹកក្រៅសាលជាច្រើនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ