ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​​ប្រាប់​ចិន​ថា​រុស្ស៊ី​មិន​ទាន់​ត្រៀម​ខ្លួន​ចរ​ចា​សន្តិ​ភាព​នៅ​ឡើយ​ទេ

1 ខែ មុន

ទី​ក្រុង​​ប៉េកាំង៖ រដ្ឋ​​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​​ថ្លែង​ប្រាប់​​សម​ភាគី​​​ចិន​របស់​លោក​​ថា​​រដ្ឋាភិបាល​​ទី​ក្រុង​កៀវ​គ្មាន​ជំនឿ​ថា​ប្រទេស​រុស្ស៊ី​​​ត្រៀម​ខ្លួន​​​​នៅ​ឡើយ​ទេ​ដើម្បី​ចូ​ល​តុ​ចរ​ចា​​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​​​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​។​ សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ទៅ​កាន់​​ប្រមុខ​ការ​ទូត​ចិនលើក​នេះ​​ធ្វើ​ឡើង​​នៅ​ពេល​លោក​ទៅបំពេញ​ទស្ស​នកិច្ច​នៅ​ប្រទេស​ចិន​ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​។ ជា​និច្ច​កាល​ ប្រទេស​ចិន​ប្រកាន់​គោល​ការណ៍​អព្យាក្រឹត្យ​-​ឥត​លំអៀង​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ ចិន​យល់​ថា​វិធី​តែ​មួយ​គត់​ដើម្បី​បិទ​​បញ្ចប់​ជម្លោះ​​នេះ​ទាំង​ស្រុង​​​គឺ​មាន​តែ​នាំ​យក​ប្រទេស​អ៊ុយ​ក្រែន និង​រុស្ស៊ី​ចូល​តុ​ចរ​ចា​​តែ​ប៉ុណ្ណោះ​។ ប្រទេស​​ចិន​​ថ្លែង​​ខ្លួន​មិន​ដែល​បាន​បញ្ជូន​អាវុធ​ទៅ​ឱ្យ​​ភាគី​ណា​១​ទេ​​។ ពោល​គឺ​ខុស​ពី​ប្រទេស​អាមេរិក​…

ទី​ក្រុង​​ប៉េកាំង៖ រដ្ឋ​​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​​ថ្លែង​ប្រាប់​​សម​ភាគី​​​ចិន​របស់​លោក​​ថា​​រដ្ឋាភិបាល​​ទី​ក្រុង​កៀវ​គ្មាន​ជំនឿ​ថា​ប្រទេស​រុស្ស៊ី​​​ត្រៀម​ខ្លួន​​​​នៅ​ឡើយ​ទេ​ដើម្បី​ចូ​ល​តុ​ចរ​ចា​​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​​​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​។​ សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ទៅ​កាន់​​ប្រមុខ​ការ​ទូត​ចិនលើក​នេះ​​ធ្វើ​ឡើង​​នៅ​ពេល​លោក​ទៅបំពេញ​ទស្ស​នកិច្ច​នៅ​ប្រទេស​ចិន​ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អង្គារ​។

ជា​និច្ច​កាល​ ប្រទេស​ចិន​ប្រកាន់​គោល​ការណ៍​អព្យាក្រឹត្យ​-​ឥត​លំអៀង​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ ចិន​យល់​ថា​វិធី​តែ​មួយ​គត់​ដើម្បី​បិទ​​បញ្ចប់​ជម្លោះ​​នេះ​ទាំង​ស្រុង​​​គឺ​មាន​តែ​នាំ​យក​ប្រទេស​អ៊ុយ​ក្រែន និង​រុស្ស៊ី​ចូល​តុ​ចរ​ចា​​តែ​ប៉ុណ្ណោះ​។ ប្រទេស​​ចិន​​ថ្លែង​​ខ្លួន​មិន​ដែល​បាន​បញ្ជូន​អាវុធ​ទៅ​ឱ្យ​​ភាគី​ណា​១​ទេ​​។ ពោល​គឺ​ខុស​ពី​ប្រទេស​អាមេរិក​ និង​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត​។​

​​ពួក​លោក​ខាង​លិច​ស៊ើប​ដឹង​ថា​ចិន​ជួយ​រុស្ស៊ី​ច្រើន​ណាស់​។ បើ​មិន​អីចឹងទេ​ ​​​រុស្ស៊ី​អាច​មាន​លុយ​​សម្បូរ​ហូរ​ហៀរ​ដើម្បី​ធ្វើ​សង្គ្រាម​ពីរ​បី​ឆ្នាំ​ហើយ​មិន​ព្រម​បន្ធូរ​ដៃ​ទាល់​តែ​សោះ​។​ ពួក​​អង្គ​ការ​ណាតូ​ចោទ​ប្រកាន់​ថា​ប្រទេស​ចិន​ជា​អ្នក​ជួយ​ជ្រោម​​ជ្រែង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។

យោង​តាម​ក្រសួង​ការ​បរទេស​រុស្ស៊ី​, ប្រមុខ​ការ​ទូត​អ៊ុយ​ក្រែន​ជម្រាប​ជូន​​លោក​វ៉ាងយី ប្រមុខ​ការ​ទូត​ចិន​ថា​អ៊ុយ​ក្រែន​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ចរ​ចា​គ្នា​​ជា​មួយ​អ្នក​តំណាង​រុស្ស៊ី​។ សំខាន់​ឱ្យ​តែ​ភាគី​រុស្ស៊ី​តាំង​ចិត្ត​ថា​នឹង​ចរ​ចា​គ្នា​ដោយ​​ប្រាកដ​ប្រជា​។

រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​ ​លោក​ឌី​មីត្រូ គូឡេបា​ (Dmytro Kuleba) សង្កេត​ឃើញ​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ ភាគី​រុស្ស៊ី​ហាក់​ដូច​ជា​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ឡើយ​ទេ​។ លោក​គូឡេបា​ជឿ​ជាក់​ថា​ដើម្បី​ឱ្យ​​ការ​ចរ​ចា​​​នេះ​អាចនាំ​មក​នូវ​សន្តិ​ភាព​ប្រកប​ដោយ​យុត្តិ​ធម៌​​​គឺ​មាន​តែ​ពឹង​ទៅ​លើ​​យុទ្ធ​សាស្ត្រ​​បង្ហាញ​ផ្លូវ​របស់​ប្រទេស​​ចិន​ហើយ​​​។ លោ​កយល់​ថា​ប្រទេស​ចិន​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​ពិភព​លោក​។​

លោក​គូឡេបា​ជា​​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ទី​១​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ដំបូង​។ លោក​ទៅ​ប្រទេស​ចិន​លើក​នេះ​ត្រូវ​បន្ត​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ ក្រសួង​ការ​បរទេស​ចិន​ថ្លែង​ថា​​ប្រមុខ​ការ​ទូត​ទាំង​២​បាន​ជួប​គ្នា​ និង​ជជែក​គ្នា​នៅ​ទីក្រុង​ក្វាង​ចូវ​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅនីង បញ្ជាក់​បន្ថែម​ថា​លោក​ទាំង​ពីរ​បាន​​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​អ៊ុយ​ក្រែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ