ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់យន្តហោះនៅនេប៉ាល់ បាត់បង់ជីវិត១៨នាក់ និងមានតែម្នាក់គត់ នៅរស់មានជីវិត

1 ខែ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ បើ​យោង​តាម​អាជ្ញាធរ​ប្រទេស​នេ​ប៉ា​ល់ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១៨​នាក់​បាន​ស្លា.ប់ នៅ​ពេល​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ក្នុង​តំបន់​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេ​ប៉ា​ល់…

ប្រទេស​នេ​ប៉ា​ល់ ៖ បើ​យោង​តាម​អាជ្ញាធរ​ប្រទេស​នេ​ប៉ា​ល់ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​១៨​នាក់​បាន​ស្លា.ប់ នៅ​ពេល​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​ក្នុង​តំបន់​១​គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេ​ប៉ា​ល់ Saurya បាន​ធ្លាក់ និង​ឆេះនៅ​ពេល​ហោះ​ចេញពី​រដ្ឋធានី​កា​ត​ម៉ា​ន់​ឌូ (Kathmandu)​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច បានឱ្យ​ដឹង​ថា អាជ្ញាធរ​នេ​ប៉ា​ល់​បាន​អះអាង​ថា យន្តហោះ​ផ្ទុក​មនុស្ស​ចំនួន​១៩​នាក់ ដោយ​ក្នុង​នោះ​មាន​ក្រុមការងារ​យន្តហោះ​ផ្ទាល់​២​នាក់ និង​អ្នកបច្ចេកទេស​១៧​នាក់ ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង​ប៉ូ​ខា​រ៉ា (Pokhara) ដើម្បី​ទៅ​ជួសជុល​យន្តហោះ ១​គ្រឿង​ផ្សេង​ទៀត​ ។

លោក Tej Bahadur Poudyal អ្នកនាំពាក្យ​អាកាសយានដ្ឋាន​អន្តរជាតិ Tribhuvan នៃ​ទីក្រុង​កា​ត​ម៉ា​ន់​ឌូ បាន​ថ្លែង​ថា មាន​តែ​ពី​ឡុ​តម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មានជីវិត និង​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។

ទូរទស្សន៍​ក្នុងស្រុក​បាន​បង្ហាញ​ពី​ក្រុម​ពន្លត់អគ្គិភ័យ ដែល​កំពុង​ព្យាយាម​ពន្លត់ភ្លើង និង​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ទៅ​លើ​ផ្ទៃមេឃ​ ។ នៅ​ក្នុង​នោះ​ក៏​បាន​បង្ហាញ​វី​ដេ​អូ​យន្តហោះ​ប្រភេទ CRJ200 ចំណុះ​៥០​កៅអី ដែល​ហោះ​ឡើង​បាន​បន្តិច​ពីលើ​ផ្លូវ​រត់ ហើយ​ក៏​ផ្អៀង​មុន​នឹង​ធ្លាក់ ​។ ទិដ្ឋភាព​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាព​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះក៏​ដូច​ជា​ សា.កស.ព​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ថា ប្រទេស​នេ​ប៉ា​ល់​ត្រូវ​បាន​គេ​រិះគន់ ចំពោះ​កំណត់​ត្រា​សុវត្ថិភាព​ផ្លូវអាកាស​មិនល្អ ហើយ​មនុស្ស​ជិត​៣៥០​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ ឬឧទ្ធម្ភាគចក្រ​នៅ​ក្នុង​ប្រទេស​នេះ ចាប់តាំងពី​ឆ្នាំ២០០០ ។ ឧបទ្ទវហេតុ​ដ៏​អាក្រក់​បំផុត​ បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩៩២ នៅ​ពេល​ដែល​យន្តហោះ Airbus អន្តរជាតិ​របស់​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នំ​មួយ ខណៈ​ពេល​ដែល​ហោះ​ជិត​ទីក្រុង​កា​តម៉ា​ន់​ឌូ ដោយ​បាន​សម្លា.ប់​មនុស្ស​១៦៧​នាក់​ ។ កាលពី​ថ្មី​ៗ​នេះ មនុស្ស​យ៉ាងតិច​៧២​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ Yeti កាលពី​ខែមករា ឆ្នា២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ