ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគទុន​ចិន​៤០​ក្រុមហ៊ុន មក​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត

1 ខែ មុន
  • ភ្នំពេញ

គណៈប្រតិភូ​ក្រុមហ៊ុន​ចិន​ចំនួន​៤០ ដឹកនាំ​ដោយ​លោក ជាង ស៊ី​អាន អនុប្រធាន​សភាពាណិជ្ជកម្ម​ចិន សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញ​វាយ​ន​ភណ្ឌ

គណៈប្រតិភូ​ក្រុមហ៊ុន​ចិន​ចំនួន​៤០ ដឹកនាំ​ដោយ​លោក ជាង ស៊ី​អាន អនុប្រធាន​សភាពាណិជ្ជកម្ម​ចិន សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញ​វាយ​ន​ភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT) បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ ថា ក្រុមហ៊ុន​ទាំងនេះ មក​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ ដូច​ជា ការ​ផលិត​សម្លៀក​បំពាក់ អាវរ​ងារ ស្បែកជើង ក្រណាត់ និង​ជ្រលក់​ពណ៌ សម្ភារៈ​សម្រាប់​ផលិត​សម្លៀក​បំពាក់ ទ្រនាប់​ក​អាវ​និង​មួក ការ​ផលិត​សូត្រ​… ។​ល​។

នា​ឱកាស​នោះ លោក ជា វុ​ទ្ធី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុះ​មុត​ក្នុង​ការ​ស្វែងរក​ដៃគូរ​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​យ៉ាង​ពិតប្រាកដ​។

លោក​បាន​បន្ត​ថា ផ្តើម​ចេញពី​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ក៏​បាន​សម្រេច​បង្កើត​នូវ «​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​» និង «​ច្រករបៀង​មច្ឆា និង​អង្គរ​» ដើម្បី​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​។

លោក​អគ្គលេខាធិការ​ក៏​បាន​លើក​ឡើង​ពី​រំហូរ​វិនិយោគ​ចិន​មក​កម្ពុជា និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​កំណើន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ ហើយ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៤ ការ​វិនិយោគ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ បើ​ប្រៀបធៀប​នឹង​ការ​វិនិយោគ​បរទេស​ផ្សេង​ទៀត​។

លោក​ក៏​បាន​បង្ហើប​ប្រាប់​គណៈប្រតិភូ​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត និង​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ពិចារណា បណ្តាក់ទុន​វិនិយោគ ដោយ​បច្ចុប្បន្ន កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤៤ ដែល​ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​កំពុង​ដំណើរការ​មាន​២៨​ហើយ កម្ពុជា​ក៏​មាន​រោងចក្រ​ផលិត សំបក​កង់​រថយន្ត រោងចក្រ​ផលិត​កង់ រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​អេ​ឡិច​ត្រូ​និក គ្រឿង​សង្ហា​រឹម​…​។​ល​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ