ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ជា​ប្រភព​គ្រាប់ស្វាយចន្ទី ធំ​ជាងគេ​របស់​វៀតណាម

1 ខែ មុន
  • ភ្នំពេញ

គ្រាប់ស្វាយចន្ទី​កម្ពុជា ជា​ប្រភព​នាំ​ចូល​សរុប​នៃ​តម្រូវការ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ដោយ​មាន​ទំហំ​ដល់​ទៅ

គ្រាប់ស្វាយចន្ទី​កម្ពុជា ជា​ប្រភព​នាំ​ចូល​សរុប​នៃ​តម្រូវការ​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ដោយ​មាន​ទំហំ​ដល់​ទៅ ៥៥,៥ ភាគរយ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម ។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​បង្ហាញ​ថា វៀតណាម បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ជិត ១,៥ លាន​តោន ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើនឡើង​៨,៤​ភាគរយ ដោយ​មាន​តម្លៃ ១,៨​ពាន់​លាន​ដុល្លារ កើនឡើង ៣,៤​ភាគរយ​។

ប្រភព​ដដែល បាន​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​គ្រាប់ស្វាយចន្ទី នាំ​ចូល​ទាំងនោះ គឺ​មាន​ប្រមាណ​ជា ៧៨០.៧០០​តោន នាំ​ចេញពី​កម្ពុជា ដែល​មាន​តម្លៃ​រហូត​ដល់ ១​ពាន់​លាន​ដុល្លារ ។ ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​ទីផ្សារ​កម្ពុជា​តែ​មួយ​គត់ បាន​កើនឡើង ៣៦,៧ ភាគរយ បើ​គិត​ពី​បរិមាណ ហើយ​ចំពោះ​តម្លៃ​វិញ គឺ​កើនឡើង ២៨,១ ភាគរយ​។

វៀតណាម គឺជា​ប្រទេស​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​លេខ​១ លើ​ពិភពលោក តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ក្នុងស្រុក​របស់​ប្រទេស​សម្រាប់​កែ​ច្នៃ​នៅ​មាន​កម្រិត​នៅឡើយ ដូច្នេះ​អាជីវកម្ម​ត្រូវ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ក្នុង​បរិមាណ​ច្រើន​ពី​ប្រទេស​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។

ក្រៅពី​កម្ពុជា វៀតណាម​ក៏​បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​ទ្វីបអាហ្វ្រិក​មួយ​ចំនួន​ធំ​ផង​ដែរ តែ​គុណភាព​នៃ​គ្រាប់ស្វាយចន្ទី​ពី​អាហ្វ្រិក មានគុណ​ភាព​អន់​ជាង​ពី​ក្នុង​តំបន់ ។

ក្រោយ​ការ​នាំ​ចូល​វត្ថុធាតុដើម វៀតណាម​បាន​កែ​ច្នៃ ហើយ​នាំ​ចេញ​ផលិតផល​សម្រេច​បាន ៣៥៣.៥០០ តោន កើនឡើង​២៥,២​ភាគរយ នៅ​ក្នុង​តម្លៃ​សរុប ១,៩៤ ពាន់​លាន​ដុល្លារ កើនឡើង​១៨,៧ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​។

តម្លៃ​ជា​មធ្យម​នៃ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម គឺ​ត្រឹម ៥.៥០២ ដុល្លារ​ក្នុង​មួយ​តោន ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​ធ្លាក់​ចុះ​៦,៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ