ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ ជា​បន្ទាន់!

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាម​រយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាម​រយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ បាន​បង្ហោះ​សារ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​វែកមុខ​រក​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ប្រើ​ឈ្មោះ​«​អរគុណ​សន្តិភាព​» ដែល​បាន​បង្ហោះ​រូបភាព​របស់​សម្តេច​តេ​ជោ របួស​ស្មា​កាលពី​ឆ្នាំ​២០១៩ យកមក​បង្ហោះ​ឡើង​វិញ នាំ​មានការ​ភ​ន័​ច្រឡំ ។

ខាងក្រោម​នេះ ជា​ខ្លឹមសារ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ៖ «​សូមកុំ​រពឹស មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​អរគុណ​សន្តិភាព​» ដែល​មាន​ប្រវត្តិរូប (profile) ជា​រូប​ខ្ញុំ បាន​យកសារ ដែល​ខ្ញុំ​បង្ហោះ​កាលពី​ឆ្នាំ​២០១៩ ពេល​ដែល​ខ្ញុំ​របួស​ស្មា និង​ត្រូវ​ទៅ​ព្យាបាល​នៅ​សង្ហ​បុរី មក​បង្ហោះ​ឡើង​វិញ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា ការ​បង្ហោះ​បែប​នេះ ដោយ ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ បង្ក​ឲ្យ​មានការ​ភ​ន័​ច្រឡំ​ក្នុង​ចំណោម​ប្រជាជន​ថា ខ្ញុំ​កំពុង​ត្រូវ​របួស និង​ចាក​ចេញពី​ប្រទេស ។

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​បន្ទាន់​លើ​ករណី​នេះ ដើម្បី​ឈាន​ទៅ​បំបាត់​ហ្វេ​ស​ប៊ុ​ក ក្លែងក្លាយ​និង​ព័ត៌មាន​ក្លែងក្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ