ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ​៖ ១​ស​ប្តា​ហ៍​ តុលាការ​ចាត់សំណុំរឿង​គ្រឿងញៀ.ន ​​ចំនួន១០៨ករណី ​ក្នុង​នោះ​ជនសង្ស័យ​២០៩នាក់ ត្រូវ​​ឃាត់ខ្លួន

1 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈ​ពេល​មួ​យស​ប្តា​ហ៍​មកនេះ​ តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ សរុប​ចំនួន ១០៨ករណី ដែល​ក្នុង​នោះមាន​ជនសង្ស័យ​ចំនួន ២៦៤នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន ២០៩នាក់​…

រាជធានី​ភ្នំពេញ ​៖ ​ក្នុង​រយៈ​ពេល​មួ​យស​ប្តា​ហ៍​មកនេះ​ តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ សរុប​ចំនួន ១០៨ករណី ដែល​ក្នុង​នោះមាន​ជនសង្ស័យ​ចំនួន ២៦៤នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន ២០៩នាក់​ ។

លោក ជិន ម៉ា​លី​ន ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី​២២ ​ខែកក្កដា ឆ្នាំ២០២៤នេះ​ថា ក្នុង​រយៈពេល ១​ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ សរុប​ចំនួន១០៨ករណី ដែល​ក្នុង​នោះមាន​ជនសង្ស័យ​ចំនួន ២៦៤នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន ២០៩នាក់ ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ​។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ក៏​ដូច​ជា​ចៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​អន្តរាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ និង​ចូលរួម​អនុវត្ត “៣​កុំ ១​រាយការណ៍​” ដែល​មាន​ន័យ​ថា “​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង​ក្នុង​បទល្មើស​នានា និង​ជួយ​រាយការណ៍​ពី​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេង​ៗ​ទៀត​” ដែល​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន​ជូន​ដល់​សមត្ថកិច្ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ