(សេអ៊ូល)៖ Jennie បានត្រឡប់មកប្រទេសកូរ៉េវិញជាលើកដំបូងចាប់តាំងពីមានរឿងចម្រូងចម្រាសជក់បារីអេឡិចត្រូនិចបង្ហុយផ្សែងលើមុខបុគ្គលិកដែលកំពុងតុបតែងខ្លួនឱ្យនាង។

នៅថ្ងៃទី២២ ខែកក្កដា Jennie បានត្រលប់មកប្រទេសកូរ៉េវិញបន្ទាប់ពីបញ្ចប់កាលវិភាគនៅក្រៅប្រទេស។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់តារាស្រីចាប់តាំងពីនាងរងការរិះគន់រឿងបង្ហុយផ្សែងបារី។ យោងតាមរូបថតដែលបានចែករំលែកដោយអ្នកគាំទ្រ នៅឯអាកាសយានដ្ឋាន Incheon (ទីក្រុងសេអ៊ូល) Jennie រួសរាយរាក់ទាក់បានគ្រវីដៃ និងទំនាក់ទំនងជាមួយអ្នកគាំទ្រ។ ជាពិសេស Jennie ឱនក្បាលគោរព ៩០ ដឺក្រេ ដើម្បីស្វាគមន៍អ្នកគាំទ្រ។


កាលពីដើមខែកក្កដា វីដេអូរបស់ Jennie ជក់បារី e-cigarette ត្រូវបានចេញផ្សាយ បន្ទាប់មកត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងបង្កឱ្យមានភាពចម្រូងចម្រាស។ ក្នុងវីដេអូ Jennie កំពុងតែតុបតែងមុខបង្ហុយផ្សែងបារីដាក់ ក្រុមការងារជាច្រើន ហើយសហគមន៍អនឡាញបានរិះគន់ Jennie ថាមិនគោរពមនុស្សជុំវិញខ្លួន។
ក្រោយមក Jennie បានសារភាពថាបានជក់បារីនៅចំពោះមុខបុគ្គលិក។ នាងបានចេញសារសុំទោស ដឹងខ្លួនខុស តារាស្រីរូបនេះក៏បានទាក់ទងផ្ទាល់ទៅបុគ្គលិកដើម្បីសុំទោសពួកគេផងដែរ៕



ចែករំលែកព័តមាននេះ