ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសឥណ្ឌាម្នាក់ ជាប់​ក្នុង​ជណ្តើរយន្តមន្ទីរពេទ្យឡើង២ថ្ងៃហើយគ្មាននរណាដឹង

6 ខែ មុន

(ឥណ្ឌា)៖ ប៉ូលិសបាននិយាយថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្នុងជណ្តើរយន្តមន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសឥណ្ឌាអស់រយៈពេលពីរថ្ងៃ។ ខណៈគ្រួសាររបស់បុរសរងគ្រោះ បានដាក់ពាក្យស្នើសុំស្វែងរកអ្នកបាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីបានរកឃើញថាគាត់មិនបានត្រលប់មកផ្ទះវិញទេ។ Independent រាយការណ៍ថា…

(ឥណ្ឌា)៖ ប៉ូលិសបាននិយាយថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្នុងជណ្តើរយន្តមន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសឥណ្ឌាអស់រយៈពេលពីរថ្ងៃ។ ខណៈគ្រួសាររបស់បុរសរងគ្រោះ បានដាក់ពាក្យស្នើសុំស្វែងរកអ្នកបាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីបានរកឃើញថាគាត់មិនបានត្រលប់មកផ្ទះវិញទេ។

Independent រាយការណ៍ថា កាលពីថ្ងៃទី១៣ ខែកក្កដា លោក Ravindran Nair អាយុ៥៩ឆ្នាំ បានបាត់ខ្លួនខណៈពេលដែលទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យក្នុងរដ្ឋ Kerala ។

នៅថ្ងៃទី១៥ ខែកក្កដា គាត់ត្រូវបានជួយសង្គ្រោះហើយបាននិយាយថាគាត់បានជាប់គាំងនៅក្នុងជណ្តើរយន្តមន្ទីរពេទ្យកាលពីចុងសប្តាហ៍។ នាយកដ្ឋានសុខភាពរដ្ឋ Kerala បាននិយាយថា បុគ្គលិកបីនាក់នៅមន្ទីរពេទ្យត្រូវបានផ្អាកពីការងារដោយសារការធ្វេសប្រហែស។

បុរសជាជនរងគ្រោះបាននិយាយថា គាត់បានឡើងលើជណ្តើរយន្តដើម្បីទៅជាន់ទីមួយ ប៉ុន្តែបានអះអាងថា ជណ្តើរយន្តបានធ្លាក់ជាប់ ហើយទ្វារមិនអាចបើកបានទេ។ គាត់​បាន​និយាយ​ថា គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ ប៉ុន្តែ​គ្មាន​អ្នក​ណា​មក​ជួយ​ទេ។

ប៉ូលិសបាននិយាយថា ជណ្ដើរយន្តបានជាប់គាំង ហើយទូរស័ព្ទរបស់ Nair បានដាច់ ខណៈពេលដែលគាត់ព្យាយាមហៅរកជំនួយ។ មនុស្ស​ម្នាក់​នេះ​ក៏​បាន​ចុច​ប៊ូតុង​រោទិ៍​របស់​ជណ្តើរយន្ត ហើយ​ហៅ​ទៅ​សេវា​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយតប​ទេ។

ជនរងគ្រោះបន្តថា «ខ្ញុំបានព្យាយាមទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ទាំងអស់ដែលមានរាយក្នុងជណ្តើរយន្ត ប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបទេ។ សំឡេងរោទិ៍បានបន្លឺឡើង ប៉ុន្តែគ្មាននរណាម្នាក់មកជួយទេ។ មួយសន្ទុះក្រោយមក ខ្ញុំយល់ថាវាជាចុងសប្តាហ៍គ្មាននរណាធ្វើការ ហើយសម្រេចចិត្តនៅស្ងៀម ហើយរង់ចាំនៅក្នុងជណ្តើរយន្តតែម្តង»។

លោកបន្តថា ប៉ុន្តែមិនទាន់ដល់ព្រឹកថ្ងៃច័ន្ទទេ មានប្រតិបត្តិករម្នាក់បានរកឃើញគាត់ នៅពេលដែលគាត់មកថែទាំជាប្រចាំ។ លោក Nair បាន​និយាយ​ថា​៖ «​យើង​ទាំង​ពីរ​បាន​ប្រើ​កម្លាំង​ដើម្បី​បើក​ទ្វារ​ពី​ភាគី​ទាំង​សងខាង ហើយ​ខ្ញុំ​បាន​លោត​ចេញ​ពី​ទ្វារ​»​។

កូនប្រុសរបស់គាត់ឈ្មោះ Hari Shankar បាននិយាយថា ឪពុករបស់គាត់មានការតក់ស្លុតបន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នេះ។ ប្រធាន​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ លោក Veena George បាន​ស្នើ​ឲ្យ​ថ្នាក់​គ្រប់គ្រង​មន្ទីរពេទ្យ​ធ្វើការ​ស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​នេះ៕ ប្រភព៖ BBC NEWS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ