ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការស្រង់កប៉ាល់ និងទូកុងតឺន័រលិចក្នុងសមុទ្រ​​ទឹក​ដីខេត្តកោះកុង

5 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ យុ​ទ្ឋ​នា​ការ​រាវរក​កប៉ាល់​ដឹក​ទូ​កុង​ត​តឺ​ន័​រ​លិច​ក្នុង​សមុទ្រ​នៅ​កោះកុង បាន​ចាប់ផ្តើម​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ រហូត​មក ដោយ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​C.M.P បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់​ព័​ន្ឋ…

ខេត្តកោះកុង ៖ យុ​ទ្ឋ​នា​ការ​រាវរក​កប៉ាល់​ដឹក​ទូ​កុង​ត​តឺ​ន័​រ​លិច​ក្នុង​សមុទ្រ​នៅ​កោះកុង បាន​ចាប់ផ្តើម​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៤ រហូត​មក ដោយ​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​C.M.P បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់​ព័​ន្ឋ និង​អាជ្ញាធរ​ខេត្តកោះកុង បាន​បើក​យុ​ទ្ឋ​នា​ការ​រុករក​កបាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ទូ​ទំនិញ​ចំនួន​៥៣​ទូ​កុងតឺន័រ ដែល​ត្រូវ​បាន​លិច​ចូល​ទៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា ដោយសារ​ការ​ជួបនឹង​ខ្យល់ព្យុះ​រលក​ខ្ពស់​ៗ​ត្រង់​ចំណុច​ចន្លោះ​កោះ​ម្នាស់ និង​កោះ​រ៉ុ​ង ស្ថិត​ក្នុង​ទឹកដី​ខេត្តកោះកុង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។

តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន​ថៃ​មួយ​រូប ដែល​ចុះ​ប្រតិបត្តិការ​ផ្ទាល់​បានឱ្យ​ដឹង​ថា ការ​រុករក​នៅ​ក្នុង​បាតសមុទ្រ​គឺ បាន​ប្រើ​រយៈពេល​១០​ថ្ងៃ យើង​បាន​រក​ឃើញ​ដោយ​ប្រ​ព័​ន្ឋ​GPS នូវ​ទីតាំង​កប៉ាល់ និង​ទូ​កុងតឺន័រ​ផ្ទុកទំនិញ ដែល​លិច​ទាំង​៥៣​ទូ​រួច​អស់ហើយ និង​ចាប់ពី​ថ្ងៃ​ទី​១៦ កក្កដា រហូត​ទៅ យើង​កំពុង​បន្ត​បេសកកម្ម​មុជ​ចុះ​ទៅ​បាតសមុទ្រ ចង​ទូ​កុងតឺន័រ​ដើម្បី​ស្ទូច​ឡើង​ទាំងអស់ ។

ចំពោះ​តួ​កប៉ាល់ យើង​នឹង​ប្រើ​ពោង​សា​ឡង់​បណ្តែត​ឡើង ប៉ុន្តែ​មិន​អាច​កំណត់​ពេលវេលា​បាន​ឡើយ ។ សូម​រំលឹក​ថា កប៉ាល់​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ទូ​កុងតឺន័រ​ចំនួន​៥៣​ទូ ត្រូវ​បាន​លិច​ដោយសារ​រលក​សមុទ្រ គឺជា​កប៉ាល់​ដឹក​ទំនិញ​ពី​ប្រទេស​ចិន ចូល​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ