ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាអាកាសយានិកឈ្មោះ ខេង ឆៃយុទ្ធ ដែលបាត់ខ្លួនក្នុងឧទ្ធម្ភាគចក្រ បែរបន់បារមីគ្រប់កន្លែងចង់បានប្តីមកវិញ

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំ​ណេ​រ​ដ៏​សែន​ក្រៀមក្រំ របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Kalyan Natara ត្រូវជា​ភរិយា​អាកាសយានិក​ឈ្មោះ ខេ​ង ឆៃ​យុទ្ធ ដែល​បាន​បាត់​ដំណឹង…

រាជធានី​ភ្នំពេញ ៖ សំ​ណេ​រ​ដ៏​សែន​ក្រៀមក្រំ របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Kalyan Natara ត្រូវជា​ភរិយា​អាកាសយានិក​ឈ្មោះ ខេ​ង ឆៃ​យុទ្ធ ដែល​បាន​បាត់​ដំណឹង បាន​បែរបន់​បារមី​គ្រប់កន្លែង ចង់បាន​ប្តី​មក​វិញ ។

យោង​តាម​ម្ចាស់​ខាងលើ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ ពី​មនុស្ស​ដែល​ជិះឡាន​មិន​ដល់​១​គីឡូ​ដី​ពុល​ក្អួត តែ​ដោយសារ​ចង់បាន​ប្តី​មក​វិញ ស៊ូ​ជិះ​ដី​ប្រហែល​ពាន់​គីឡូ ទៅ​បែរបន់​អស់​គ្រប់កន្លែង មិន​ចង់បាន​អី​ទេ ពេល​នេះ​ត្រឹម​បាន​ប្តី​ត្រឡប់​មក​វិញ​ដោយ​សុខ​សុវត្ថិភាព ស្អី​ក៏​ធ្វើ​ដែរ ទោះ​ខ្លួនឯង​អត់​យ៉ាងណា​ក៏​ដោយ សូម​អោយ​ប្តី​ខ្ញុំ​មាន​សុខ​សុវត្ថិភាព​ផង​ចុះ​» ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ដដែល ដោយសារ​អាកាសធាតុ​អំណោយផល អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បង្ហាញ​សង្ឃឹមថា នឹង​ទទួល​បាន​ដំណឹង​អំពី​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នៅ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ក្នុង​ពេល​ដ៏​ខ្លី ខាង​មុខ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​លើក​ឡើង​ថា តាំងពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ អាកាសធាតុ​នៅ​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ និង​អំណោយផល ជា​ហេតុ​ធ្វើ​ឱ្យ​លោក សង្ឃឹមថា នឹង​ទទួល​បាន​ដំណឹង អំពី​ឧទ្ធម្ភាគចក្រ​បាត់​ខ្លួន ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​លើក​ឡើង​ថា តាំងពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា អាកាសធាតុ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ដែល​កំពុង​អំណោយផល ដល់​ការ​រុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ដំណឹង កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤​។ ឯកឧត្តម​បាន​បញ្ជាក់​ង​ថា​៖ «​នៅ​ថ្ងៃនេះ កងកម្លាំង​ចម្រុះ បាន​បន្ត​ធ្វើ​សកម្មភាព​រុករក​ដោយ​ស្វាហាប់ ទាំង​ថ្មើរជើង និង​ពីលើ​ដែនអាកាស ក្នុង​នោះ​មាន​កម្លាំង​មួយ​ចំនួន បាន​សម្រូត​ខ្សែ​ចុះ​ពី​ឧទ្ធម្ភាគចក្រ នៅ​តាម​ចំណុច ដែល​មានការ​សង្ស័យ ដែល​យើង​សង្ឃឹមថា នឹង​ទទួល​បាន​ដំណឹង អំពី​ឧទ្ធម្ភាគចក្រ​ក្នុង​ពេល​ដ៏​ខ្លី ខាង​មុខ​នេះ​» ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​ថ្លែងអំណរគុណ​ដល់ កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​មិន​ខ្លាច​នឿយហត់ ក្នុង​ការ​ស្វែងរក​ឧទ្ធម្ភាគចក្រ និង​យោធិន​២​នាក់ ដែល​បាន​បាត់​ដំណឹង ក្នុង​រយៈពេល​១០​ថ្ងៃ​មកនេះ ទោះបីជា​មាន​បញ្ហា​អាកាសធាតុ និង​ភូមិសាស្ត្រ​លំបាក​ក៏​ដោយ និង​សូម​ជូនពរ​កងកម្លាំង​ទាំងអស់ គ្នា​មាន​សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ