ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​​​២​រូប​ត្រូវ​បាន​​សម្រាំង​​​សម្រាប់​​តំណែង​​ប្រមុខ​ថ្មី ​IMF

12 ឆ្នាំ មុន

​រដ្ឋ​មន្ត្រីក្រសួង​​ហិរញ្ញវត្ថុបារាំង លោកស្រី Christine Lagarde និង​​ទេសាភិបាល​​ធនាគារ​​​កណ្តាលម៉ិចស៊ិក លោក Agustine Carstens ត្រូវបានជ្រើសរើស​​ជាបេក្ខជន​​ និងជា​បេក្ខនារី​សម្រាប់​តំណែងអគ្គ​នាយកថ្មី​​​របស់​មូលនិធិ​​​រូបិយវត្ថុ​​អន្តរជាតិ (IMF) ។ នេះ​បើ​តាមការ​ប្រកាស​របស់ IMF កាល​​ពីថ្ងៃទី​​១៣ មិថុនា ​កន្លង​​មក

​រដ្ឋ​មន្ត្រីក្រសួង​​ហិរញ្ញវត្ថុបារាំង លោកស្រី Christine Lagarde និង​​ទេសាភិបាល​​ធនាគារ​​​កណ្តាលម៉ិចស៊ិក លោក Agustine Carstens ត្រូវបានជ្រើសរើស​​ជាបេក្ខជន​​ និងជា​បេក្ខនារី​សម្រាប់​តំណែងអគ្គ​នាយកថ្មី​​​របស់​មូលនិធិ​​​រូបិយវត្ថុ​​អន្តរជាតិ (IMF) ។ នេះ​បើ​តាមការ​ប្រកាស​របស់ IMF កាល​​ពីថ្ងៃទី​​១៣ មិថុនា ​កន្លង​​មក ។ ​​ដោយ​​ប្រកាន់​ខ្ជាប់​​​ចំពោះការ​​​សម្រេច​​​របស់ខ្លួន​​កាលពីថ្ងៃទី​​២០ ឧសភា ​កន្លង​មក ​​ចំពោះ​​​នីតិ​វិធី​ជ្រើសរើស​​​ប្រមុខថ្មី IMF ក្រុមប្រឹក្សា​​​ប្រតិបត្តិ​ IMF នឹង​​​ពិចារណា​​លើបេក្ខ​ជន​ទាំង​​២​រូបនេះ​។​

​​ក្រុមប្រឹក្សា​​​ប្រតិបត្តិ IMF និយាយ​ក្នុង​សេច​ក្តី​​​ថ្លែង​ការណ៍​​មួយ​ថា រយៈ​ពេល​ដើម្បី​​​ដាក់​ពាក្យ​​របស់បេក្ខ​ជន​​សម្រាប់​តំណែង​​អគ្គនាយក​​ថ្មី IMF ត្រូវបិទ​​កាលពីថ្ងៃទី​​​១០ មិថុនា កន្លង​មក​ ​ដោយ​សារ​​ពុំ​មាន​​បេក្ខ​ជន​​​ដាក់ពាក្យ​ទៀត។ សេចក្តី​​​ថ្លែង​ការណ៍​​នេះ​​​ឱ្យ​ដឹងទៀត​​ថា ​ក្រុមប្រឹក្សា​​ប្រតិ​បត្តិ​ IMF នឹងបើក​កិច្ច​ប្រជុំ​​ជាមួយ​លោកស្រី Lagarde និង​លោក Carstens ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ​​ឌីស៊ី ដើម្បី​​ពិភាក្សា​​អំពី​សមត្ថ​ភាព​របស់បេក្ខ​ជនទាំង​ពីរ​ ហើយធ្វើការ​​​ជ្រើស​រើស​​​តែម្តង​។​

ការជ្រើសរើស​​​​អគ្គ​នាយក​ថ្មី IMF ធ្វើឡើង​​​ក្រោយពី​​​លោក Dominique Strauss Kahn សុំ​លាលែង​​​ចេញពីតំណែង​​​ក្រោយពី​ទទួលការ​ចោទប្រកាន់​​ពីបទ​​​រំលោភបំពាន​ផ្លូវ​ភេទ​​លើ​ស្ត្រី​​​អ្នក​​បម្រើ​​នៅ​សណ្ឋាគារ​​​​មួយ​​​ក្នុងទីក្រុង​​​ញូវ​យ៉ក​​កាលពីខែ​មុន ៕​