រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យធ្វើរដ្ឋបាលបណ្តេញជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ។

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក កែវ សំណាង អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ នៅក្រោមស្ពានស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពោរពេញទៅដោយក្រុមជនអនាថា សាងសង់ធ្វើខ្ទមតូចៗ ដើម្បីស្នាក់នៅនិងខ្លះទៀតឆ្លៀតឱកាសពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេលយប់លួចទ្រព្យសម្បត្តិពេលមានគ្រោះថ្នាក់ ដួលជាម៉ូតូជាដើម ។

ដោយមានការយកចិត្តទុកដាក់ពី អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យតែងតែ ចុះរៀបចំសណ្តាប់ធ្នាប់ធ្នាប់ក្រោមស្ពាន និងរុះរើតូបតូចៗ ដុតកម្ទេចចោល ចៀសវាងក្រុមទាំងនោះមកសាងសង់ធ្វើកន្លែងសា្នក់នៅម្ដងទៀត ។

លោកអភិបាលរងខណ្ឌបានបន្ថែមទៀតថា គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព បានកាន់តែល្អប្រសើរ ៕


ចែករំលែកព័តមាននេះ