ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុនផ្តល់​ជំនួយ​​ឥត​សំណង​​ជាង​​៣,៣​លាន​ដុល្លារ​សម្រាប់និស្សិត​អាហារូបករណ៍​កម្ពុជា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​៩ព្រឹក​ថ្ងៃ​ទី​​​១៤ មិថុនា ២០១១ នេះ លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​​ការ​បរទេស​​ បាន​ជួប​​សន្ទនា​ និង​ចុះ​ហត្ថលេខា​​លើ​​សារលិខិត​ប្តូរ​ជាមួយ​​​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​​នៅ​កម្ពុជា​​​លោក​ម៉ា​សា ហ៊្វូមី គូរូគិ នៅសាលប្រជុំ​​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ

រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​៩ព្រឹក​ថ្ងៃ​ទី​​​១៤ មិថុនា ២០១១ នេះ លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​​ការ​បរទេស​​ បាន​ជួប​​សន្ទនា​ និង​ចុះ​ហត្ថលេខា​​លើ​​សារលិខិត​ប្តូរ​ជាមួយ​​​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​​នៅ​កម្ពុជា​​​លោក​ម៉ា​សា ហ៊្វូមី គូរូគិ នៅសាលប្រជុំ​​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ។

សារ​លិខិត​ប្តូរនេះ ស្តីពីកា​រផ្តល់​ហិរញ្ញ​​​ប្ប​ទាន​​ឥតសំណង​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​​​គម្រោង​​អាហារូប​ករណ៍​​អភិវឌ្ឍន៍​​ធនធាន​មនុស្ស របស់​ប្រទេស​ជប៉ុន​ជំនាន់​​​ទី​១២ ដែល​ក្នុង​​​​ន័យ​នេះ គឺ​​និស្សិត​អាហារូបករណ៍​កម្ពុជា​២៤​នាក់ ត្រូវ​​ទៅ​សិក្សា​នៅ​​ប្រទេសជប៉ុន​​​រយៈ​ពេល​​២​ឆ្នាំ ។ ជំនួយ​​ឥត​សំណង​​នេះ​មានទឹក​ប្រាក់​ជាង​៣,៣​លាន​ដុល្លារ​អាមេរិក ។