ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម បោះទុន២០០លានដុល្លារ សាងសង់រោងចក្រថ្មី នៅក្នុងប្រទេសឥណ្ឌូនេស៊ី

8 ខែ មុន

(ឥណ្ឌូនេសុី)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម (EV) VinFast Auto កាលពីថ្ងៃទី១៥ ខែកក្កដា បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រ ដំឡើងរថយន្ត EV…

(ឥណ្ឌូនេសុី)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម (EV) VinFast Auto កាលពីថ្ងៃទី១៥ ខែកក្កដា បានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រ ដំឡើងរថយន្ត EV ថ្មីរបស់ខ្លួននៅទីក្រុង Subang ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS ។

ជាមួយនឹងការវិនិយោគដំបូងប្រហែល ២០០លានដុល្លារ រោងចក្រនេះនឹងមានសមត្ថភាពផលិតរថយន្ត ៥០,០០០គ្រឿងក្នុងមួយឆ្នាំ។

ប្រធានការិយាល័យប្រតិបត្តិរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយថា វត្តមានរបស់ VinFast នឹងមិនត្រឹមតែមានឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងផ្តល់ឱកាសការងារថ្មីៗ និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ជុំវិញផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ