ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េ! បណ្តាលឱ្យផ្នែកខ្លះនៅក្រុងសេអ៊ូល ជន់លិច ជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន

8 ខែ មុន

(សេអ៊ូល)៖ យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា ទីក្រុងសេអ៊ូល និងខេត្តជុំវិញ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយតំបន់មួយចំនួនទទួលបានទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រក្នុងមួយម៉ោង។…

(សេអ៊ូល)៖ យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានឱ្យដឹងថា ទីក្រុងសេអ៊ូល និងខេត្តជុំវិញ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយតំបន់មួយចំនួនទទួលបានទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រក្នុងមួយម៉ោង។ ដោយបង្ខំឱ្យមនុស្សជម្លៀសខ្លួនដោយសារតែការកើនឡើងនៃកម្រិតទឹក ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយរថភ្លើងក្រោមដីត្រូវបានបង្ខំឱ្យបិទ។

ជាមួយនឹងភ្លៀងធ្លាក់បន្ថែមទៀតរហូតដល់ព្រឹកថ្ងៃសុក្រ ទីភ្នាក់ងារអាកាសធាតុបានចេញការព្យាករណ៍ ហើយក្រសួង កំពុងជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមាន។

ហើយអាជ្ញាធរប្រទេសកូរ៉េបានចេញបញ្ជាឱ្យប្រជាជនដែលរស់នៅតាមដងទន្លេនៅតំបន់ភាគកណ្តាលនៃប្រទេសនេះ ជម្លៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ វាត្រូវបានគេដឹងថាភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានបណ្តាលឱ្យជើងហោះហើរជាង២៤ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ហើយក៏បានរំខានដល់សេវាកម្មរថភ្លើងក្រោមដីក្នុងទីក្រុងសេអ៊ូលក៏ដូចជាខេត្តផ្សេងទៀតផងដែរ។

ប្រធានាធិបតី Yoon Suk Yeol បានបញ្ជាឱ្យចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយការខូចខាតដែលអាចកើតមានដោយសារភ្លៀងធ្លាក់ខ្លាំង ហើយបានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុករបស់គាត់ជាមួយប្រមុខរដ្ឋាភិបាលក្នុងតំបន់៕ ប្រភព៖ koreatimes / en.yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ