ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រគល់​​អំណោយ​​សម្តេច​តេជោ ហ៊ុន សែន​​ ​ជូន​ដល់​​​​យោធិន​​​ដែល​​​ជីវភាព​ជួប​ការ​​​លំបាក

14 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ​កាលពី​ពី្រក​ថ្ងៃ​ទី​១២ មិថុនា​កន្លង​​ទៅនេះ នៅ​ភូមិ​សែន​ជ័យ​ក្បែ​រជើងភ្នំ​ដងរែក​ ស្ថិត​ក្នុងឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ដ មាន​រៀប​ចំ​ពិធី​ប្រគល់​លំនៅ​ឋាន និង​សំភារ​ប្រើ​ប្រាស់​​មួយ​ចំនួន​ធំដែលជា​អំណោ​យដ៏​ថ្លៃថ្លា​របស់សម្ដេច​អគ្គមហាសេនា​បតី​​តេ​ជាហ៊ុន​ សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះ​រាជា​​ណាចក្រកម្ពុជា

ខេត្តព្រះវិហារ​ ៖ ​កាលពី​ពី្រក​ថ្ងៃ​ទី​១២ មិថុនា​កន្លង​​ទៅនេះ នៅ​ភូមិ​សែន​ជ័យ​ក្បែ​រជើងភ្នំ​ដងរែក​ ស្ថិត​ក្នុងឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ដ មាន​រៀប​ចំ​ពិធី​ប្រគល់​លំនៅ​ឋាន និង​សំភារ​ប្រើ​ប្រាស់​​មួយ​ចំនួន​ធំដែលជា​អំណោ​យដ៏​ថ្លៃថ្លា​របស់សម្ដេច​អគ្គមហាសេនា​បតី​​តេ​ជាហ៊ុន​ សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះ​រាជា​​ណាចក្រកម្ពុជា និង​លោក​ជំទាវកិត្តិព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​​ដល់​យោធិនដែល​នៅ​សមរភូមិជួរ​មុខនៃ​តំបន់​ប្រាសាទព្រះវិហារ ។

ពិធី​នោះស្ថិត​ក្រោម​​អធិបតីភាព​លោក​នាយ​ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ​ដែល​​មានការ​ចូលរួម​ដោយ​លោកឧត្ដម​សេនីយ៍​ឯ​ក ស្រី ឌឹ​ក ទីប្រឹក្សា​ផ្ទាល់​សម្ដេចអគ្គមហា​សេនា​បតី​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នាយ​រង​សេនាធិការ​ចម្រុះ ជា​មេ​បញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ និង​ជា​គណៈ​មេបញ្ជាការឯក​ភាព​សមរភូមិ​ជួរ​មុខទិស​ទី​១​ប្រាសាទព្រះ​វិហារ។ ​វត្ដមាន​ចូលរួម​​​នា​ឱកាស​​នោះ​ផងដែរ​មាន​បណ្ដា​នាយ​ទាហាន​ នាយ​ទាហាន​រង និង​ពល​ទាហាន ព្រម​ទាំង​គ្រួសារ​កងទ័ព​ដែល​រស់នៅ​ក្នុងភូមិ​សែន​ជ័យផង​ដែរ ។

លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក​បាន​ពាំនាំ​​ប្រសាសន៍​ផ្ដាំផ្ញើ​​សាក​សួរសុខទុក្ខ​ពី​សម្ដេច ​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ ដែល​គ្រប់​ពេល​​​វេលា​តែងតែបាន​យកចិត្ដទុក​ដាក់​ដល់​ការ​រស់នៅ​របស់​កងទ័ព និង​​គ្រួសារ​កង​ទ័ព ។ ជាក់​ស្តែង​ពេលនោះ​អំណោយ​​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​លោក​ជំទាវកិត្តិព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ត្រូវ​បាន​ប្រគល់​ជូន​ដល់​យោ​ធិន ​ឈ្មោះ​ញ៉ែ​ម ផល្លា នៅ​ក្នុង​កងឯកភាព​លេខ​៣៧៤ នៃ​កងពលតូច​អន្ដរាគមន៍លេខ​៧ ដែល​កំពុង​ឈរជើង​នៅ​ខ្សែត្រៀម​ជួរ​មុខក្នុង​តំបន់​ប្រាសាទព្រះវិហារ។ យោធិន​រូបនេះ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី តែ​កន្លង​មកនេះដោយ​​គ្រួសារ​យោធិន ឈ្មោះញ៉ែ​ម ផល្លា​ បាន​ជួប​ភាព​ខ្វះខាត​យ៉ាង​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ​​ដោយមានកូន៦​នាក់ ម្នាក់​បាន​ចូល​បម្រើ​ក្នុង​ជួ​រកងទ័ព​កំពុង​ឈរជើង​នៅ​ខ្សែត្រៀម​ជួរ​មុខ ២​នាក់​ទៀត​បាន​ផ្ញើ​ឱ្យមជ្ឈមណ្ឌល​កុមា​កំព្រា​នៅ​ភ្នំពេញជួយ​ចិ​ញ្ចឹម និង​នៅ​ក្នុង​បន្ទុកគ្រួសារ​ចំនួន​៣​នាក់ដែល​​​ពេល​នេះ​កំពុង​ជួបការលំបាក​ ។

លោកនាយឧត្ដមសេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​​សំណេះ​​សំណាល​​ទៅ​កាន់​យោធិន ញ៉ែ​ម ផល្លា ព្រមទាំង​ក្រុម​គ្រួសារ​ថា នេះ​​ជា​មោទនភាព​​មួយ​​ដែល​បាន​ការ​យក​ចិត្តទុក​ដាក់​​ពី​ប្រមុខ​​ដឹកនាំនៃរាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​​ ជាអគ្គភស្តុភារ​​ជាន់​ខ្ពស់​​​នៃកងកម្លាំង​កម្ពុជា​ដែល​​គ្រប់​ពេល​​វេលា​​​សម្តេច​តែង​តែ​បាន​​យក​ចិត្ត​ទុកដាក់​​ក្នុង​ជីវភាព​រស់​នៅ​​របស់​កងទ័ព​ និង​គ្រួសារ​​​កងទ័ព​​ ។ លោក​​នាយឧត្តម​សេនីយ៍​​បាន​​ផ្តាំផ្ញើ​​​ទៅ​ដល់​​យោធិន​ញ៉ែម​ ផល្លា​ ព្រម​ទាំង​​​ក្រុម​គ្រួសារ​ថា ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​មាន​សុទិដ្ឋិ​និយម​ក្នុង​ជីវិត​ជា​ដរាប​​​ចំពោះ​សម្ដេច​តេ​ជោហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

អំណោយ​ដ៏​ថ្លៃថ្លាដែល​​ត្រូវ​ផ្តល់​ជូននេះ​ រួម​មានផ្ទះក្បឿង​១​ខ្នង​ទំ​ហំ​៦,៥​ម៉ែត្រ​×​​៧,៥​ម៉ែត្រ​ ដែល​សង់​ឡើង​នៅ​លើ​ផ្ទៃដីទំ​ហំ៧០​ម៉ែត្រ×១០០​ម៉ែត្រ​ និងសម្ភារ​មួយ​ចំនួន​ធំ​ទៀត​ ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន​សែន តាម​រយៈ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក និង​លោក​ជំទាវ ចាន់ សាមី ជា​ភរិយា រួម​មាន ៖​កន្ទេល​២,​ មុង​២, ​ភួយ​១, ​ធុង​ដាក់​ទឹក​ចំណុះ​៦០​លី​ត្រ​១, ​កំសៀវ​ដាំទឹក​១, ​កា​ធុន​ជ័រ​២, ​ឆ្នាំង​ដាំ ស្ល២,​ ខ្ទះ​ឆា​១,​ វែក​ឆា​១,​ វែក​សម្ល១,​ ស្លាប​ព្រា​ហូប​បាយ​១២, ​ចាន​បាយ​១០, ​ចាន​សម្ល២,​ ​​ចាន​ច​ង្កឹះ​១០ ប៊ី​ចេ​ង​១​គីឡូក្រាម​, ​ទឹកស៊ីអ៊ីវ​១​យួរ,​ ទឹក​ត្រី​១​យួរ, ​ត្រីខកំប៉ុង​១​យួរ, ​មី​១​កេស, ​នំ​១​ធុង,​ អង្ករ​២​បាវ, ​កូនជ្រូកសម្រាប់​ចិញ្ចឹម​២​ក្បាល, ​មាន់​សម្រាប់​ចិញ្ចឹម​៥​ក្បាល, ​ថវិកា៥០​ម៉ឺន​រៀល, ​ពូជ​ដូង​២០​ដើម, ​ស្វាយ​៣០ដើម,​ចេក​២៥​ដើម, ​ទៀប​​១៥​ដើម, ​ខ្នុរ​១៥​ដើម, ​និង​ជីក​ស្រះ​សម្រាប់​ចិ​ញ្ចឹ​ប​ត្រី​ខ្នាត​គ្រួសារក្នុង​លំនៅ​ឋានចំនួន​១ ។ ក្នុង​នោះ​ដែរ​ក៏​មានការ​ចែក​ជូន​គ្រួសារ​កង​ទ័ពដែល​ទៅ​ចូលរួម​អបអរ​ក្នុង​ពិធីចំនួន​១០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​សារុង​១,​ មី​១​កេសតូច​,​ ប៊ី​ចេ​ង​០, ៥​គីឡូក្រាម​,​ ត្រីខ​១​យួ​រ, ​ទឹកត្រី​១​យួរ​, ​ទឹកស៊ីអ៊ីវ​១​យួ​រ, ​នំ​​១​ធុង​ និង​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ។

យោធិន ញ៉ែ​ម ផល្លា ព្រមទាំង​គ្រួសារ ​បានលើកដៃ​បូ​ង​សួង​ថ្លែង​នូវ​អំណរ​គុណ​ដ៏ជ្រាល​ជ្រៅ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​ ដែល​បាន​យកចិត្ដទុកដាក់​ដល់​ជីវិត​គ្រួសារ​គាត់ឱ្យ​មាន​ទីជម្រក និង​មាន​ភាព​លំនឹង​ក៏ដូច​ជា​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​ទាំងអស់​គ្នា​ដែរ ​៕​