ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនដល់ថ្ងៃមករដូវ ធ្វើ​​តាមវិធីទាំងនេះ ស្បែកនឹងស្អាតគ្មានអ្វីប្រៀបផ្ទឹមទេ

1 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យស្អាតបាន ដោយធ្វើនៅមុនពេលមក

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកឲ្យស្អាតបាន ដោយធ្វើនៅមុនពេលមករដូវ។ តើមានអ្វីខ្លះទៅ?

មុនពេលដែលអ្នកមករដូវចំនួន១០ថ្ងៃ ស្បែកអ្នកនឹងចាប់ផ្តើមបញ្ចេញខ្លាញ់ច្រើនខុសពីធម្មតា។ ដូចនេះ អ្នកអាចប្រើហ្វមដែលមានសារធាតុខ្លាំងក្នុងការកំចាត់ខ្លាញ់ទាំងនោះ ទើបអាចការពារស្បែកអ្នកមិនឲ្យចេញមុនបាន ព្រោះរន្ធរោមអ្នកអាចដកដង្ហើមបាន។

អ្នកអាចចាប់ផ្តើមជម្រះស្បែកចាស់ចេញបាន ដើម្បីកុំឲ្យធូលីធ្វើឲ្យរន្ធញើសអ្នកស្ទះ ទើបអាចការពារស្បែកអ្នកបានស្អាត ហើយមិនគ្រើម។

នៅពេលដែលរដូវអ្នកជិតមក អ្នកគួរតែកុំចូលគេងយប់ជ្រៅពេកឲ្យសោះ។ ជាពិសេស អ្នកមិនគួរពិសារភេសជ្ជៈដែលត្រជាក់ពេកនោះទេ ទើបស្បែកអ្នកស្អាត ហើយរដូវមកបានល្អ។ ម្យ៉ាងទៀត អ្នកក៏គួរតែហាត់ប្រាណផងដែរ ទើបអាចសម្រួលដល់ការមករដូវបាន។

នៅចន្លោះពេលដែលអ្នកមករដូវ អ្នកមិនគួរប្រើគ្រឿងសម្អាងច្រើនពេកនោះទេ ទើបអាចការពារស្បែកអ្នកមិនងាយខូចបាន។

នៅចន្លោះពេលនោះ អ្នកក៏អាចប្រើម៉ាសបិតមុខដែលមានសារធាតុទឹកច្រើនក្នុងការជំនួយដល់មុខអ្នកដែរ ទើបអាចរក្សាជាតិទឹកលើមុខបានគ្រប់គ្រាន់។

ក្រោយអ្នកមករដូវអស់ចំនួន១០ថ្ងៃ អ្នកអាចធ្វើការហាត់ប្រាណបាន ព្រោះវាជារយៈពេលដែលស្បែកថ្មីអ្នកចាប់ផ្តើមដុះឡើងវិញ។ ដូចនេះ បើអ្នកអាចធ្វើតាមវិធីទាំងឡាយខាងលើនេះ ស្បែកអ្នកនឹងស្អាតបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ