ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ថា ស្ថានភាពទឹកនៅតាមទន្លេនានា នៅកម្ពុជាចាប់ផ្តើមកម្រើកឡើង ។

ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃនេះ កម្ពស់ទឹកនៅទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ៦,៦៥ ហើយអាចនឹងឡើងដល់៦,៩៦ម ស្របពេលដែលទឹកនៅខេត្តក្រចេះ មានកម្ពស់១៤,៩២ម ហើយនឹងឡើងដល់១៥,៥៨ម នៅថ្ងៃទី ២០ ខែកក្កដា ។
ប្រភពដដែលបានបន្តថា កម្ពស់ទឹកទន្លេមេគង្គ នៅកំពង់ចាម ថ្ងៃទី១៧ ខែកក្កដា មានកម្ពស់៨,២៧ ម នឹងកើនឡើងដល់៩,០២ មនៅថ្ងៃទី ២០ ខែកក្កដា ស្របពេលដែល ទន្លេសាក់ និងចតុមុខ មានកម្ពស់ ៤,៤៤ មនឹងឡើងដល់៤,៩០មក ។
រូបតំណាងប្រភពដដែលបានបន្ថែមថា ទឹកនៅទន្លេមេគង្គអ្នកលឿង នៅថ្ងៃទី១៧ ខែកក្កដា មានកម្ពស់៣,២៥ម នឹងឡើងដល់៣,៦៧ម នៅថ្ងៃទី២០ ខែកក្កដា ដោយឡែកនៅទន្លេសាប-កោះខែលវិញ គឺទឹកមានកម្ពស់៤,២៧មនឹងឡើងដល់៤,៧៥ម។
ដោយឡែកទឹកនៅទន្លេសាបព្រែកក្តាម នៅថ្ងៃទី១៧ ខែកក្កដា មានកម្ពស់៣,៤៦ម និងមានកម្ពស់៣,៩២ នៅថ្ងៃទី២០ ខែកក្កដា ។
ប៉ុន្តែកម្ពស់ទឹកមិនទាន់ដល់កម្រិតប្រុងប្រយ័ត្ននៅឡើយទេ ៕
ចែករំលែកព័តមាននេះ