ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ទីតាំង​នៅតែ​ហ៊ានផលិត​ «​​ទឹក​ក្រា​ថុំ​»​ បានជា​ច្រើន​ដប​ទៀត​​​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចុះ​បង្ក្រាប​និង​ដកហូត​ទឹក​ក្រា​ថុំ ដែល​ផលិត​ហើយ​បានជា​ច្រើន​ដប និង​ឱ្យធ្វើ​កិច្ចសន្យា​ដោយ​ម្ចាស់​ត្រូវ​បញ្ឈប់​សកម្មភាព ចាប់ពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចុះ​បង្ក្រាប​និង​ដកហូត​ទឹក​ក្រា​ថុំ ដែល​ផលិត​ហើយ​បានជា​ច្រើន​ដប និង​ឱ្យធ្វើ​កិច្ចសន្យា​ដោយ​ម្ចាស់​ត្រូវ​បញ្ឈប់​សកម្មភាព ចាប់ពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខណៈយុទ្ធនាការ​ដក​ដើម​ក្រា​ថុំនៅ​តាម​បន្ទាត់​ព្រំដែន ដោយនាំគ្នា​កាប់​ដុត​កម្ទេច​​​ចោល​ចំនួន​១៣​ដើម​ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២៤ ស្ថិត​​នៅ​ស្រុក​ម៉ា​ឡៃនាពេលកន្លងមក ។ សូមរំលឹកថា៖ យុទ្ធនាការ​ដកដើម​ក្រាថុំ​នៅតាម​បន្ទាត់​ព្រំដែន​នៅ​ស្រុក​ម៉ា​ឡៃ​ ​

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ស្រាវជ្រាវ​រក​កន្លែង​ដាំ​និង​កន្លែង​ផលិត​ទឹក​ក្រា​ថុំ ដែល​ជា​រុក្ខជាតិ​ញៀន​ហើយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ជ្រៅ​បាន​ចុះ​បង្ក្រាប​កន្លែង​ផលិត​ទឹក​ក្រា​ថុំ​មួយ​កន្លែង និង​ដកហូត​ទឹក​ក្រា​ថុំ​ដែល​ផលិត​ហើយ​មួយ​ចំនួន​ទៀត និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​កន្លែង​ផលិត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ទឹក​ក្រា​ថុំ​មួយ​កន្លែង ដកហូត​ទឹក​ក្រា​ថុំ​ដែល​ផលិត​ហើយ​បានជា​ច្រើន​ដប ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សុំ​គោលការណ៍​ដុត​កម្ទេច​ចោល ហើយ​ម្ចាស់​ទីតាំង​ផលិត​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​និង​សួរនាំ​បាន​ប្រាប់​ថា ទឹក​ក្រា​ថុំ​គាត់​ដាំ​ចំនួន​៣​ឆ្នាំ​ដែល​យក​ស្លឹក​ក្រា​ថុំ​ទិញ​នាំ​ចូល​តាម​ច្រករបៀង​យក​មក​ផលិត​ជា​ទឹក​ច្រក​ដប​ក្នុង​១​ឆ្នាំង​បាន​ចំនួន​២០​លី​ត្រ ហើយ​យក​ទៅ​លក់​អោយ​ជនជាតិ​ថៃ ដែល​ភាគច្រើន​ទិញ​ផឹក​ដែល​គាត់​ផលិត​រយៈពេល​១​ឆ្នាំ​ជាង​ហើយ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​បញ្ជាក់​ថា រយៈពេល​កន្លង​មក ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​បង្ក្រាប​មិន​តិច​ជាង​១០​កន្លែង ដែល​ជាទី​តាំង​ផលិត​ទឹក​ក្រា​ថុំ​សម្រាប់​ចែកចាយ​លក់ ត្រូវ​បាន​ដកហូត​និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ