អ្នកបើកបរងងុយដេក បោះពួយឡនដឹកទឹកកកបុ.កបង្គោលភ្លើងខ្ទេចកាប៊ីន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកទឹកកក១គ្រឿង បានងងុយដេក ក្នុងខណៈពេល
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកទឹកកក១គ្រឿង បានងងុយដេក ក្នុងខណៈពេល
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកទឹកកក១គ្រឿង បានងងុយដេក ក្នុងខណៈពេលកំពុងបើកបរ ហើយគាត់មិនបានឈប់សម្រាកបន្តិចសិននោះទេ នៅតែបើកបន្តដំណើរទៅមុខទៀត ក៏បានងោក១ភាំង រួចក៏រេចង្កូតបោះពួយទៅបុកបង្គោលភ្លើងថ្ម១ដើមនៅចិញ្ចើមផ្លូវពេញទំហឹង ។ បណ្ដាលឲ្យរថយន្តរបស់គាត់រងការខូចខាតខ្ទេចកាប៊ីនទាំងស្រុង ចំណែកបង្គោលភ្លើងពុំមានការខូចខាតនោះទេ ហើយជាសំណាងល្អអ្នកបើកបររូបនោះពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គាត់បើកបររថយន្តទ្រុងដឹកទឹកកក១គ្រឿងម៉ាកKIAពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BJ-2795 ។
បើតាមបុរសម្នាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងដើរហាត់ប្រាណនៅតាមផ្លូវបេតុងខាងលើនោះ បានឃើញរថយន្តដឹកទឹកកក១គ្រឿងនេះបើកបរក្នុងល្បឿនលឿនគួរសមដែរ ។ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលភ្លើងថ្ម១ដើមនៅចិញ្ចើមផ្លូវពេញទំហឹងតែម្ដង ។
បុរសនោះបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះគាត់បានរត់ទៅមើល ឃើញរថយន្តរងការខូចខាតខ្ទេចកាប៊ីនទាំងស្រុង ប៉ុន្តែបុរសដែលជាអ្នកអ្នកបើកបររថយន្តនោះមិនមានរងរបួសនោះទេ ហើយបាននិយាយប្រាប់អ្នកភូមិថា គាត់ងងុយដេកហើយបានងោក១ភាំងក៏ជួបរឿងបែបនេះតែម្ដង ។
ចំណែកបង្គោលភ្លើងមិនបានរងការខូចខាតនោះទេ ហើយក៏ពុំបណ្ដាលឲ្យមានអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ ថៅកែទឹកកកបានយករថយន្ត១គ្រឿងផ្សេងទៀតទៅផ្ទេរយកទឹកកកដឹកចេញពីកន្លែងកើតហេតុទៅដាក់ឲ្យម៉ូយបន្តទៀត ។ បន្ទាប់មកនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅនាំយករថយន្តនោះទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ