ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រលៀនល្អ ឬមិនល្អ មើលជើងដឹងហើយ

1 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាក្រលៀនអ្នកកំពុងតែជួបនឹង

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាក្រលៀនអ្នកកំពុងតែជួបនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

នៅពេលដែលក្រលៀនអ្នកប្រឈមនឹងបញ្ហា នោះបាតជើងរបស់អ្នកនឹងប្រាប់អ្នកមុនគេ ដោយវាប្រែជាឈឺ ជាពិសេសក្នុងពេលដែលអ្នកដើរ។ ដូចនេះ ប្រសិនជាអ្នកជួបនឹងអាការៈនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀនរបស់អ្នកឲ្យបានខ្ពស់ មិនគួរធ្វេសប្រហែសនោះទេ។

ប្រសិនជាមានថ្ងៃណាមួយ អ្នកងូតទឹកហើយឃើញបាតជើងរបស់អ្នកហើម អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីសុខភាពក្រលៀន ព្រោះវាអាចនឹងជួបនឹងការចុះខ្សោយ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានល្អ ទើបអាចធ្វើឲ្យក្រលៀនរបស់អ្នកដំណើរការបានល្អ។

នៅពេលយប់ក្នុងពេលដែលអ្នកគេង ប្រសិនជាអ្នកដណ្តប់ភួយរួច បាតជើងនៅតែមានអារម្មណ៍ថាត្រជាក់ មិនមានភាពកក់ក្តៅសោះ នោះក្រលៀនអ្នកអាចកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យឆែតឲ្យបានល្អ ទើបអាចព្យាបាលបានទាន់ពេល មិនបណ្តាលឲ្យគ្រោះថ្នាក់ខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ