ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ពលរដ្ឋ​រិះ​​គន់​ក្រុម​ហ៊ុន​ប្រើទឹកល្អក់កករ ​​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​​សង្ស័យប្រើ​ទឹក​អណ្តូង​បុ.ក​​​​បន្ថែម​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ពី​ប្រជាពលរដ្ឋ​រង​ការ​រិះ​គន់​ទៅលើ​​ក្រុមហ៊ុន​ទឹក​ស្អាត​ផលិត​ទឺ​ក​ប្រើប្រាស់​ចេញ​​មក​​​ល្អក់កករ​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​សង្ស័យ​ន​អាច​បណ្តាល​មក​ពី​ប្រើប្រាស់​ទឹក​អណ្តូង​បុក​បន្ថែម​ ដែលការ​​ចុះ​ពិនិត្យ​នេះ ធ្វើឡើង​​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ ស្ថិត​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​ពី​ប្រជាពលរដ្ឋ​រង​ការ​រិះ​គន់​ទៅលើ​​ក្រុមហ៊ុន​ទឹក​ស្អាត​ផលិត​ទឺ​ក​ប្រើប្រាស់​ចេញ​​មក​​​ល្អក់កករ​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​សង្ស័យ​ន​អាច​បណ្តាល​មក​ពី​ប្រើប្រាស់​ទឹក​អណ្តូង​បុក​បន្ថែម​ ដែលការ​​ចុះ​ពិនិត្យ​នេះ ធ្វើឡើង​​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ ស្ថិត​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ សូមរំលឹកថា៖ ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​​រិះ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​«អាន​កូ»ប្រើ​មិនកើត ​សុំ​មន្ត្រី​ជំនាញ​ជួយ​មើល​

កន្លង​មក ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​​បាន​រិៈ​គន់ទៅលើ​​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូន ដែល​​ផលិត​ទឹក​មិន​ស្អាតឱ្យ​​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចេញ​ទឹក​ល្អក់ ​ហើយ​មាន​កករ​ ​កន្លែង​ខ្លះ​មាន​ក្លិន ​និង​រហូត​អ្នក​ប្រើប្រាស់​បាន​ចេញ​រមាស់​ពេញ​ខ្លួន ដោយ​​សុំ​អោយ​អាជ្ញាធរ​ក្រុង​/​ខេត្ត​ និង​មន្ទី​រជំនាញ​ជួយ​ដល់​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ស្អាត​សម​ស្រប​តាម​តម្លៃ​ ។

លោក ញឹ​ម ភឿ​ង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​អ្នកនាំពាក្យ​បាន​ប្រាប់​ថា ​​ក្រោយ​ពី​រង​ការ​រិះ​​គន់​ពី​ប្រជាពលរដ្ឋ​រឿង​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា​ ប្រើប្រាស់​ទឹក​ស្អាត​ចេញ​​មក​ល្អក់​​​កករ ​ហើយ​បាន​សុំ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ ។

​ជា​ការ​ណែនាំ​ពី​លោក​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​បានអោយ​លោក​សហការ​ជាមួយ​មន្ទីរ​ជំនាញ​និង​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ ​ចុះ​ពិនិត្យ​មើល​ស្ថានីយ​ចម្រុះ​ទឹក​២​កន្លែង​ ទី​​១-​កន្លែង​នៅ​អូរ​ជាប់​ព្រំដែន​ និង​​ទី២​-​នៅ​ជាប់​អាង​អូរ​ខៃ​ដ​ន ​និង​ចុះ​ទៅ​ពិនិត្យ​ដើម​ និង​ចុង​ទុយោ​ចែកចាយ​ទឹក​ឃើញ​ថា​ ទឹក​ដែល​ចែកចាយ​ឃើញ​ថា​​ស្អាត​ ។

លោក​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​តាម​សណ្ឋាគារ ផ្ទះ​​សំណាក់​ និង​ផ្ទះ​ជួល​មួយ​ចំនួន ​ដែល​មាន​អគារ​ខ្ពស់​ ហើយ​កន្លែង​ខ្លះទឹក​ស្អាត​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ​ម្ចាស់​បាន​បុក​អណ្តូង​បុក​ឬស្នប់​​ដាក់​ម៉ូ​ទ័​រ​ទាញ​ទឹក​ឡើង​ប្រើប្រាស់​លាយ​ទឹក​ស្អាត ​ទើប​បណ្តាល​មាន​កន្លែង​ខ្លះ​​មានទឹក​​ល្អក់​​កករ​​ហើយ​បានរិះ​​គន់​ក្រុមហ៊ុន​ទឹក​ស្អា​តទៅ​វិញ ​កន្លែង​ប្រើប្រាស់​ទឹក​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ គឺ​ទឹក​ស្អាត​ ។

លោក​ញឹ​ម ភឿ​ង បាន​បញ្ជាក់​ថា​ ​បណ្តាញ​ចែកចាយ​ទឹក​គ្រប់គ្រាន់​បម្រើ​ប្រជាពលរដ្ឋ​ តែ​ខ្វះ​ប្រភព​ទឹក​សម្រាប់​ផលិត​ដែល​ខ្វះ​ខាត​ភាគច្រើន​នៅ​រដូវប្រាំង​ហួតហែង​នៅ​រដូវវស្សា​ទឹក​ផលិត​ចែកចាយ​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ស្ថានីយ​២​កន្លែង​ អាច​ផលិត​ទឹក​១​ថ្ងៃ​ សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រមាណ​ជាង​៦​ម៉ឺន​ម៉ែត្រ​គីប ​។

ហើយ​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​គ្រោង​បង្កើត​ស្ថានីយផលិត​ទឹក​អោយ​បាន​៤​កន្លែង​ ទាំង​ស្ថានីយចាស់​២​កន្លែង ​សម្រាប់​តម្រូវ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​អោយ​ខ្វះ​​ខាត​ទៀត​ឡើយ​នៅពេលខាងមុខ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ