ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ២គ្រឿង​ពន្លះគ្នា ខ្ទា.តទៅបុ.ករបងផ្ទះប្រជាពលរដ្ឋ​ខ្ទេច​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើកបំពានគន្លងផ្លូវ រថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រដូច

រាជធានីភ្នំពេញ ៖ បើកបំពានគន្លងផ្លូវ រថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រដូចគ្នា បណ្តាលអោយ​ធ្លាក់ទូចុះមកក្រោមរប៉ាត់រប៉ាយ នឹងបន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀត ។

គ្រោះថ្នាក់ចរាចរណ៏ខាងលើ​នេះបានកើតឡើង​កាលពី​វេលាម៉ោង៩និង២០នាទីត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីអ្នកលក់ដូរក្បែរនោះបានអោយដឹងថា គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បានបើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ហើយថែមទាំងបើកបំពានចូលគន្លងបញ្ច្រាសទិស​ថែមទៀត ។ ខណៈនោះដែរ ក៏មានរថយន្ត​កុង​​តឺន័រមួយគ្រឿងទៀត ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាជាមួយរថយន្តបង្ក បានបុកគ្នាពីចំហៀងយ៉ាង​ពេញទំហឹង បណ្តាលអោយរថយន្តកុងតឺន័រមួយគ្រឿង បត់ត្រឡប់ក្រោយ នឹងរថយន្តមួយគ្រឿងទៀត ធ្លាក់ទូខាងក្រោយចុះមកក្រោម ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋបង្កខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវបានមកដល់ទីតាំងខាងលើរួច បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្ត ទាំង២គ្រឿងរក្សាទុក រង់ចាំ​ដោះពេលក្រោយ ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ