ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញ និងអាហ្សង់ទីន បានប្រាក់រង្វាន់ប៉ុន្មាន​ពីការ​ឈ្នះជើងឯកកម្រិតទ្វីបរៀងខ្លួន?

1 ខែ មុន

បរទេស ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលអាល្លឺម៉ង់ធ្វើ

បរទេស ៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាព្រឹត្តិការណ៍ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ CONMEBOL Copa America 2024 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិកបានបញ្ចប់ជាស្ថាពរហើយ ដោយអេស្ប៉ាញ និងអាហ្សង់ទីន ក្លាយជាម្ចាស់ជើងឯករៀងខ្លួន។

ក្រៅអំពីភាពសប្បាយរីករាយនៃប្រជាជាតិអេស្ប៉ាញ និងអាហ្សង់ទីន រួមទាំងអ្នកគាំទ្ររបស់ពួកគេផ្សេងទៀត នៅជុំវិញពិភពលោក អ្នកគ្រប់គ្នាច្បាស់ជាចង់ដឹងហើយថា ក្រុមទាំងពីរនេះ ទទួលបានប្រាក់រង្វាន់ប៉ុន្មានពីការឈ្នះជើងឯកនៅឆ្នាំនេះ?

ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ UEFA Euro 2024

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ឬ UEFA បានចំណាយទឹកប្រាក់សរុប៣៣១លានអឺរ៉ូ ដែលស្មើនឹង​៣៦០លានដុល្លារអាមេរិក សម្រាប់ប្រាក់រង្វាន់នៅឆ្នាំនេះ។ ចំនួនប្រាក់រង្វាន់ត្រូវបានបែងចែកទៅតាមការប្រកួតនៃវគ្គនីមួយៗ ផ្អែកតាមការចេញផ្សាយរបស់ UEFA ៖

-ក្រុមឈានដល់ការប្រកួតព្រឹត្តិការណ៍ Euro 2024 ទាំង២៤ក្រុមទទួលបាន ៩.២៥លានអឺរ៉ូ ដោយស្វ័យប្រវត្តិ
-ឈ្នះ១ប្រកួត ទទួលបាន ១លានអឺរ៉ូ និង ស្មើទទួលបាន ៥០ម៉ឺនអឺរ៉ូ
-ឈានដល់វគ្គ១៦ក្រុមចុងក្រោយទទួលបាន ១.៥លានអឺរ៉ូ
-ឈានដល់វគ្គ៨ក្រុមចុងក្រោយទទួលបាន ២.៥លានអឺរ៉ូ
-ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ៤លានអឺរ៉ូ
-ក្រុមរងជើងឯកទទួលបាន ៥លានអឺរ៉ូ
-ក្រុមឈ្នះជើងឯកទទួលបាន ៨លានអឺរ៉ូ

ដូច្នេះអេស្ប៉ាញដែលជាម្ចាស់ជើងឯកទ្វឺបអឺរ៉ុបលើកទី១៧ នៅឆ្នាំនេះ និងជាក្រុមតែមួយគត់ឈ្នះការប្រកួតទាំងអស់ពោល៧ប្រកួត ទទួលបានប្រាក់រង្វាន់សរុបចំនួន ២៨.២៥លានអឺរ៉ូ ដែលស្មើនឹង ៣០.៧៦លានដុល្លារអាមេរិក។

ជើងឯកទ្វីបអាមេរិកឆ្នាំ ២០២៤ ឬ Copa America 2024

ថ្វីត្បិតតែប្រាក់រង្វាន់ផ្លូវការមិនត្រូវបានបង្ហាញជាសាធារណៈយ៉ាងណាក៏ដោយ ប៉ុន្តែតាមប្រភពពីសារព័ត៌មាន Marca របស់ប្រទេសអេស្ប៉ាញបានបង្ហាញឱ្យដឹងថា សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ឬ CONMEBOL នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន៧២លានដុល្លារដល់ក្រុមទាំង ១៦ ដែលប្រកួតប្រជែងនៅឆ្នាំនេះ។

-ក្រុមទាំង១៦ដែលឈានដល់ការប្រកួតព្រឹត្តិការណ៍ Copa America 2024 នៅសហរដ្ឋអាមេរិក ទទួលបាន២លានដុល្លារអាមេរិក ដោយស្វ័យប្រវត្តិ។
-វគ្គ៨ក្រុមចុងក្រោយទទួលបាន ២លានដុល្លារ (៤ក្រុមធ្លាក់ត្រឹមវគ្គនេះ)
-ក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបាន ៤លានដុល្លារ

-ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបាន ៥លានដុល្លារ
-ក្រុមរងជើងឯកទទួលបាន ៧លានដុល្លារ
-ក្រុមជើងឯកទទួលបាន ១៦លានដុល្លារ
ដូច្នេះអាហ្សង់ទីន ម្ចាស់ជើងឯកនៅឆ្នាំនេះ ទទួលបានប្រាក់រង្វាន់សរុបចំនួន ១៨លានដុល្លារអាមេរិក៕ (ប្រភព ៖ UEFA, Marca និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ