ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ ឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រ មានតែមនុស្សពីរនាក់ប៉ុណ្ណោះ

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​តំបន់​ភ្នំ​ជួរ​ក្រវាញ រវាង​ខេត្ត​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ នៅ​តំបន់​ភ្នំ​ជួរ​ក្រវាញ រវាង​ខេត្ត​ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​អ្នកបើកបរ​ម្នាក់ និង​ជំនួយការ​បើកបរ​ម្នាក់ ពុំ​មែន​៧​នាក់ ដូច​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌​មួយ​ចំនួន​ដែល​ផ្សាយ​ខុស​ពី​ការ​ពិត​នោះ​ទេ ។

ការ​ថ្លែង​របស់​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤​នេះ នា​ឱកាស អញ្ជើញ​ជា​អធិបតីភាព ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី​៣១​ឆ្នាំ​នៃ ទិវា​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំ​បូល រាជធានី​ភ្នំពេញ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ឧទ្ធម្ភាគចក្រ​របស់​កងទ័ពអាកាស​ក្រសួងការពារជាតិ​ចេះ​ហោះហើរ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ហ្វឹកហ្វឺន និង​ដើម្បី​ពិនិត្យ​មើល​នូវ​បច្ចេកទេស និង​ឧ​បក​ណ៍ ដែល​មាន​ទំនើប​កម្ម​ក្នុង​វិស័យ​នេះ ។ យើង​ហោះហើរ​រាល់ថ្ងៃ​ទាំង​បើកបរ និង​ជំនួយការ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​ក៏​មានការ​ហ្វឹកហ្វឺន​ក្នុង​រយៈពេល​ខ្លី និង​ចម្ងាយ​ឆ្ងាយ​ផង​ដែរ ។ ដែល​ក្រសួង​បាន​ដាក់​ចេញ​ជា​គោលដៅ​ជា​ប្រចាំ ។ ចំពោះ​ឧទ្ធម្ភាគចក្រ​ដែល​បាន​បាត់​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ឯកឧត្តម ទៀ សីហា បាន​ឲ្យ​ដឹង​ថា គឺ​មាន​ទិស​ដៅ​ហោះហើរ​ពី​ភ្នំ​ពេញទី​ថ្មដា នៅ​ខេត្តពោធិ៍សាត់ ហើយពី​ពោធិ៍សាត់​ទៅ​ភ្នំពេញ​វិញ ។

ចំពោះ​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« ខ្ញុំ​មិន​ទាន់​បាន​ស​ន្នី​ដ្ឋា​ន​បែប​ណា​ទេ ប៉ុន្តែ​ក្នុង​សេ​ប​កម្ម​របស់​យើង​នេះ​គឺ មាន​អ្នក បើកបរ​ជំនាញ​មួយ​នាក់ និង​ជំនួយការ​ម្នាក់ គឺ​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ ដែល​បាន​ហ្វឹកហ្វឺន ហោះហើរ​ទៅ​គោលដៅ​បាន​កំណត់​ក្នុង​បេស​កម្ម​ទ័ពអាកាស ។ តែ​ជា​អកុសល​អាកាសធាតុ មិន​អំណោយផល​បាន​ផ្តាច់​ការ​ទាក់ទង​គ្នា​រហូត​មក​ដល់​ពេល​នេះ គឺ​ដល់​ថ្ងៃ​ទី​២​ហើយ​» ។

បើ​តាម​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​កងកម្លាំង​ជំនាញ​ទាំងអស់​បាន​កំពុង​តែ​ចុះ​រុករក​នៅ​ក្នុង​តំបន់​ដែល​បាន​បាត់​សញ្ញា​នេះ ។ ជាមួយ​គ្នា​នោះ ឯកឧត្តម​ក៏​បាន​ស្នើ​ឲ្យ​បញ្ឈប់​ចេញ​ព័ត៌មាន​ដែល​មិន​ការ​ពិត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផង​ដែរ ។ ដោយ​ខ្លះ​ថា រក​ឃើញ​នៅ​កន្លែង​នេះ កន្លែង​នោះ និង​មាន​មនុស្ស​នៅ​ក្នុង​ហេតុការណ៍​នោះ​ចំនួន​៧​នាក់ ដែល​ជា​ការ​មិន​ពិត ។

ឯកឧត្តម ទៀ សីហា បាន​អះអាង​ចំពោះ​ព័ត៌មាន​នូវ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ក្រសួង​ការ ពារ​ជាតិ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ព្រោះថា វា​មិនមែន​ជា​ព័ត៌មាន​តែ​ត្រូវ​លាក់បាំង​នោះ​ទេ ។

យ៉ាងណា​ក្តី សម្រាប់​ថ្ងៃ​ទី​១៤ ខែកក្កដា ដែល​ជា​ថ្ងៃនេះ​ទី​២ នៃ​ការ​បាត់​នូវ​ឧ​ទ្ធ​ម្ភា​គ ចក្រ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​រក​ឃើញ​ឧទ្ធម្ភាគចក្រ នេះ​ផង​ដែរ ។ នៅ​ក្នុង​នោះ ក្រសួងការពារជាតិ​បាន​បញ្ចេញ​កម្លាំង​ជា​ច្រើន​រួម​ទាំង​បច្ចេក​វិទ្យាល័យ​ផង​ដែរ ។ ពោល គឺ​ទាំង​កម្លាំង​ស្មើ​ជើង កងក​ម្លាំ​ទ័ពអាកាស​ផង​ដែរ​សម្រាប់​រុករក ។

ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​ថា​៖«​អ្វី​ដែល​ខ្ញុំ​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ព័ត៌មាន​មិន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សន្និដ្ឋាន​ការ​សង្ស័យ​ទៅ​លើ​កងកម្លាំង ជា​ពិសេស​នោះ​មិន​ទាន់​ដឹង​ច្បាស់​ថា មាន​អ្វី​កើតឡើង​នោះ ខណៈ​ពេល​នេះ​ក្រុម​គ្រួសារ​របស់​ពិ​លុត​បាន​កំពុង​រង​ចាំ​ដោយ​អស់សង្ឃឹម​ដោយសារ​ព័ត៌មាន​មិន​ពិត​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ