ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន១ក្រុម​ធ្វើសកម្មភាពគ.ប់កញ្ចក់ឡានដឹកបន្លែផ្លែឈើពេលយប់តាមផ្លូវ ត្រូវបង្ក្រាប​

1 ខែ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ឃាត់ខ្លួនក្មេងទំនើង៤នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តដឹកបន្លែផ្លែឈើ

ខេត្ត​បន្ទាយមានជ័យ ៖ ឃាត់ខ្លួនក្មេងទំនើង៤នាក់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តដឹកបន្លែផ្លែឈើពេលយប់តាមផ្លូវត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៤​។

លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន៤នាក់រួមមាន១-ឈ្មោះ ពិសិទ្ធ ខាន់ឈីត ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះ វ៉ាន់ រ៉ាឌី ហៅកឺ ភេទប្រុស អាយុ១៧ឆ្នាំ ៤-ឈ្មោះ ហឿង ហួយ ហៅទាំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ។

លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន​ពី​ម្ចាស់ឡានដឹកបន្លែផ្លែឈើពេលយប់ចេញពីព្រំដែនដឹកចូលមកទីរួមខេត្តបន្ទាយមានជ័យ ត្រូវបានក្មេងទំនើង១ក្រុមមានគ្នា៤នាក់ជិៈម៉ូតូ២គ្រឿងធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តសាំយ៉ុងដែលដឹកបន្លែផ្លែឈើ បណ្តាលបែកកញ្ចក់មុខរថយន្តសំណាងមិនគ្រោះថ្នាក់ដល់អ្នកបើកបរដែលធ្វើសកម្មភាពកាលពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

លោកវរៈសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានខាងលើនេះហើយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សហការប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើការស្រាវជ្រាវនិងជាមុខសញ្ញាបានឃាត់ខ្លួនបានជនសង្ស័យ៤នាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ក្រោយសាកសួររួច ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿងបញ្ជូនក្រុមក្មេងទំនើងទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បី​អនុវត្តន៍តាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ