ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់គោលការណ៍រៀបចំព្រឹត្តិការណ៍​កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» ដោយបើកចំហ និងទូលំទូលាយ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​ជា​

រាជធានីភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​ជា​គោលការណ៍​ឱ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «ពានរង្វាន់​សម្តេច​ធិ​បតី​» ដោយ​បើកចំហ​ទូលំទូលាយ ដល់​អ្នក​ហាត់គុន​ខ្មែរ​បុរាណ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ គ្រប់​ក្បាច់គុន និង​គ្រប់​ទិស​ទី ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស អាច​ចូលរួម​ប្រកួត​បាន​ទាំងអស់​ ។

មាន​ប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​កីឡា​យុទ្ធ​គុន​ចម្រុះ​ទាំង១៨ប្រទេស​និង​តំបន់ ដែល​បាន​ចូលរួម កាលពីល្ងាចថ្ងៃទី១១ កក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេច​ធិ​បតី​ក៏​បាន​អរគុណ​ចំពោះ​គណៈប្រតិភូ​តំណាង​ចលនា​អូ​ឡាំ​ពិ​ក និង​សមាគម​យុទ្ធ​គុន​ចម្រុះ​អាស៊ី ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​កម្ពុជា ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​យុទ្ធ​គុន​ចម្រុះ​អាស៊ី លើក​ទី ២ នេះ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា វិស័យ​កីឡា​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ និងបាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយ​កីឡា​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ និង​គាំទ្រ កាន់តែ​ច្រើន​ពី​សំណាក់​មហាជន គ្រប់​ស្រទាប់វណ្ណៈ ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាននិង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា ដើម្បី​បង្ក​លក្ខណៈ​ល្អ​ប្រសើរ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ការ​លេង​កម្សាន្ត និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី ឱ្យ​កាន់តែ​ខ្លាំងពូកែ ក្នុង​ការ​ប្រកួត​ដណ្តើម​យកជ័យ​ជម្នះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ ។

ជាក់ស្តែង ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ (Mix Martial Arts-MMA) នេះ បាន​បើកទ្វារ​ចំហ សម្រាប់​អ្នក​ហាត់​ក្បាច់គុន ឬ​កីឡា​ប្រយុទ្ធ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ ដូច​ជា កីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo អាច​ចូលរួម​ប្រកួត​បាន ។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​ធិ​បតី បាន​ប្រកាស​ថា សម្តេចបាន​ផ្តល់​ជា​គោលការណ៍​ឱ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​របស់​សម្តេច​ធិ​បតី​» ដោយ​បើកចំហ​ទូលំទូលាយ ដល់​អ្នក​ហាត់គុន​ខ្មែរ​បុរាណ​គ្រប់​ប្រភេទ គ្រប់​ទម្រង់ គ្រប់​ក្បាច់គុន និង​គ្រប់​ទិស​ទី ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស អាច​ចូលរួម​ប្រកួត​បាន​ទាំងអស់​គ្នា ។

ទន្ទឹម​នេះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​ណែនាំ​ឱ្យ​រៀបចំ​បង្កើត​ក្រុម​ជំនុំ​សិក្សា​ស្រាវជ្រាវ​ចងក្រង​គម្ពីរ​យុទ្ធ​គុន​ខ្មែរ​បុរាណ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ជនជាតិ​បរទេស បានឃើញ​និង​បាន​ស្គាល់ ហើយ​នេះ​ក៏​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ថែរក្សា និង​អភិរក្សក្បាច់គុន​បុរាណ​ខ្មែរផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ