ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិបាន​​ប្រទះឃើញ​ ពិតជាគួរឱ្យ​ខ្លា.,ច​.រ.អា.រ​ណាស់​​ ព្រោះ​ក្នុង​ដៃ​ជន​សង្ស័យមាន​ដាវ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ កក្កដា កម្លាំង​ចម្រុះ​រួម​មាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​នគរបាល​វរ​ព្រំដែន និង​កម្លាំងយោធា​ផង ប្រហែល​ខ្ទង់រយ​នាក់​កំពុង​តាម​រុករក​មុខសញ្ញា​ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​សម្លាប់​ស្ត្រី​អាយុ​៧៧​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ កក្កដា កម្លាំង​ចម្រុះ​រួម​មាន​កម្លាំង​
នគរបាល​ខេត្តបាត់ដំបង កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​នគរបាល​វរ​ព្រំដែន និង​កម្លាំងយោធា​ផង ប្រហែល​ខ្ទង់រយ​នាក់​កំពុង​តាម​រុករក​មុខសញ្ញា​ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​សម្លាប់​ស្ត្រី​អាយុ​៧៧​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង កាលពី​ស​ប្ដា​ហ៍​មុន ។ ពេល​នេះ ជន​នេះ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់រត់គេច​ខ្លួន​ទៅ​កាន់តំបន់ «​ភ្នំ​ស្រង់​មាន​ជ័យ​» ស្ថិត​ក្នុងភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឆ្ងាយ​ពី​ព្រំប្រទល់​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ប្រហែល​ជាង​១០​គីឡូ
ម៉ែត្រ ។ សូមរំលឹកថា៖ បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន! ជនសង្ស័យបែ.ក.​ថ្នាំ.​ប្តូរពាក់​​អាវ​យឺត​ខៀវ រួមទាំង​កាំបិតខ្វែវ១

សាក្សី​ចុង​ក្រោយ ដែល​បាន​ជួប​ជនសង្ស័យ​ផ្ទាល់ គឺ​អ្នកស្រី យ៉ុ​ង សា​វឿ​ន អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ថ្ម​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា គាត់​បាន​ជួប​ជនសង្ស័យ​ដែល​មាន​ចរិត​ដូច​មនុស្ស​បែក​ថ្នាំ​នោះ​ផ្ទាល់​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា នៅ​ក្នុង​ចម្ការ​គាត់​ក្បែរ​ជើងភ្នំ​ស្រង់ ពេល​គាត់​ដើរទៅ​ដាំដំឡូង ។

គាត់​និយាយ​ថា គាត់​មិន​បានឃើញ​ជន​នោះ​ពី​ដំបូង​ទេ តែ​គាត់​ឮ​ស​ម្រឹ​ប​ជើង​ជន​នោះ​ដើរ​សំដៅ​មក​រក​គាត់ លុះ​គាត់​ងាក​ក្រោយ ស្រាប់តែ​ឃើញ​ដើរមក​ដោយ​មាន​កាន់​ដាវ​ក្នុង​ដៃ​ផង ។ អ្នកស្រី យ៉ុ​ង សា​វឿ​ន បាន​បញ្ជាក់​ថា ពេល​ឃើញ​ជន​ចម្លែក​បែប​នេះ គាត់​ភិតភ័យ​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​ស្រែកហៅ​បង​គាត់ ។ ពេល​គាត់​ស្រែកហៅ​បង ស្រាប់តែ​ជន​បែក​ថ្នាំ​នោះ​ស្ទុះ​រត់​ត្រឡប់​ក្រោយ ចូល​ព្រៃ​ជើងភ្នំ ហើយ​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ បើ​និយាយ​ពី​ភិនភាគ​វិញ បើ​តាម​អ្នកស្រី សា​វឿ​ន បាន​បញ្ជាក់​ថា ជន​នោះ​ពាក់​អាវយឺត​ពណ៌​ខៀវ ដែល​ជា​អាវ​ម្ចាស់​ចម្ការ​នៅ​ក្បែរ​ជើងភ្នំ​ស្រង់​នោះ ។ ហើយ​មាន​កាន់​ដាវ​ក្នុង​ដៃ មុខមាត់​ដូច​គ្នា​បេះ​បិត​ទៅ​នឹង​រូបថត​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​បាន​បង្ហាញ ។

លោក វ៉ា​ន់ តារា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ថា ក្រោយ​ទ​ទូល​ព័ត៌មាន​នេះ​ភ្លាម​ប្រហែល​២០​នាទី​ប៉ុណ្ណោះ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់ទី​នោះ តែ​ជនសង្ស័យ​បាន​រត់គេច​ចូល​ព្រៃ​ជើងភ្នំ​បាត់។ កម្លាំង​របស់​លោក​និង​កម្លាំង​ខេត្ត​ប៉ៃលិន​ផង​បាន​ឡោម​ព័ទ្ធ និង​រុកចូល​ព្រៃ​ព្រោងព្រាត តែ​មិន​ប្រទះ​នឹង​មុខសញ្ញា​នោះ​នៅឡើយ​ទេ ។

រហូត​ដល់​ពេល​នេះ កម្លាំង​រាប់​សិប​នាក់​កំពុង​រុក​រាក​តាម​ព្រៃ​ចម្ការ ខ្លះ​រុក​ឡើង​លើ​ភ្នំ​ទៀត​ផង ។ ចាប់តាំងពី​ព្រឹក​រហូត​មក កម្លាំង​សមត្ថកិច្ច​មាន​ទាំង​កម្លាំងយោធា កម្លាំង​នគរបាល​វរ​ព្រំដែន​ផង ត្រូវ​បាន​បញ្ជូន​ចេញពី​អង្គភាព​នានា​មក​កាន់​តំបន់​ភ្នំ​ស្រង់​មាន​ជ័យ ដើម្បី​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ឡោម​ព័ទ្ធ​តាម​រក​ជនសង្ស័យ ។ ពេល​នេះ កម្លាំង​ចម្រុះ​កំពុង​រុករក​មុខសញ្ញា​ជនសង្ស័យ​គ្រប់​ទីកន្លែង​នៅឡើយទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ