ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បន្តថា ជនបែកថ្នាំដែលសម្លាប់ស្ត្រីចំណាស់ម្នាក់ គឺកំពុងគេចខ្លួននៅក្នុងទឹកដីស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយខណៈនេះដែរ មានកម្លាំងសមត្ថកិច្ចខេត្តប៉ៃលិន រួមនិងខេត្តបាត់ដំបងបានសហការគ្នាតាមរកយ៉ាងសស្រាក់សស្រាំបំផុត និងប្រកាសឱ្យបងប្អូនដែលនៅតំបន់នោះ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួន ។ សូមរំលឹកថា៖ ឃា.ត.ក.រ.បែ.ក.ថ្នាំស.ម្លា.ប់.យាយអាយុ៧៧ឆ្នាំកំពុងបាត់ដាននៅតំបន់ភ្នំតាគ្រាម
បើតាមព័ត៌មានបឋមដែលទទួលបានថា នៅក្នុងកិច្ចប្រតិបត្តិការតាមប្រមាញ់ឃាតករដៃឆៅនេះ គឺជននេះបានលួចយកអាវយឺតពណ៌ខៀវរបស់ពលរដ្ឋទៅពាក់ជាមួយនឹងកាំបិតខ្វែវមួយផងដែរ ។ ហើយជននេះ ក៏បានបាត់ដាននៅតំបន់ភ្នំស្រង់ ស្ថិតក្នុងទឹកដីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើអ្នកចម្ការបានប្រទះឃើញជននេះមួយភ្លែតនៅក្បែរជើងភ្នំនោះ ពេលនេះ កម្លាំងសមត្ថកិច្ចរាប់សិបនាក់ រាប់ទាំងអាម៉ាប់ម្នាក់ទៅពីអធិការក្រុងប.បផង កំពុងរុករកនិងឡោមព័ទ្ធតំបន់នោះ ចាប់តាំងពីព្រឹកព្រលឹមស្រាងៗរហូតមក ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមចម្ការតំបន់ភ្នំស្រង់ មេត្តាប្រុងប្រយ័ត្នចំពោះជនកាចសាហាវនេះផង បើប្រទះឃើញត្រូវផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរឬសមត្ថកិច្ចឲ្យបានលឿនបំផុត ។
សូមរំលឹកថា រយៈពេល០៤យប់០៤ថ្ងៃកន្លងមកហើយ ដែលកម្លាំងសមត្ថកិច្ចរាប់សិបនាក់ តាមចាប់ខ្លួនឃាតកដែលបានកាប់សម្លាប់ស្ត្រីវ័យ៧៧ឆ្នាំម្នាក់យ៉ាងសាហាវឃោឃៅ កាលពីសប្ដាហ៍មុន នៅក្នុងក្រុងបាត់ដំបង តែមិនទាន់ទទូលបានលទ្ធផល ហើយពេលនេះ ឃាតកដែលគេអះអាងថា ជាជនបែកថ្នាំផងនោះ បានបាត់ដាននៅតំបន់ជួរ«ភ្នំតាគ្រាម» ស្រុលបាណន់ ដែលធ្វើឲ្យមានក្ដីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ