ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត.ក.​រ.បែ.ក.​ថ្នាំ​ស.ម្លា.ប់.យាយអាយុ​៧៧​ឆ្នាំ​​​កំពុងបាត់ដាន​នៅ​តំបន់​ភ្នំ​តា​គ្រាម ​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  រយៈពេល​០៤​យប់០៤​ថ្ងៃ​កន្លង​មក​ហើយ ដែល​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ តាម​ចាប់ខ្លួន​ឃាតក​ដែល​បាន​កាប់សម្លាប់​ស្ត្រី​វ័យ​៧៧​ឆ្នាំ​ម្នាក់​យ៉ាង​សាហាវ​ឃោ​ឃៅ កាលពី​ស​ប្ដា​ហ៏​មុន នៅ​ក្នុង​ក្រុង​បាត់ដំបង  តែ​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល ហើយ​ពេល​នេះ ឃាតក​ដែល​គេ​អះអាង​ថា…

ខេត្តបាត់ដំបង ​៖  រយៈពេល​០៤​យប់០៤​ថ្ងៃ​កន្លង​មក​ហើយ ដែល​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ តាម​ចាប់ខ្លួន​ឃាតក​ដែល​បាន​កាប់សម្លាប់​ស្ត្រី​វ័យ​៧៧​ឆ្នាំ​ម្នាក់​យ៉ាង​សាហាវ​ឃោ​ឃៅ កាលពី​ស​ប្ដា​ហ៏​មុន នៅ​ក្នុង​ក្រុង​បាត់ដំបង  តែ​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល ហើយ​ពេល​នេះ ឃាតក​ដែល​គេ​អះអាង​ថា ជា​ជន​បែក​ថ្នាំ​ផង​នោះ បាន​បាត់ដាន​នៅ​តំបន់​ជួរ​«​ភ្នំ​តា​គ្រាម​» ស្រុ​ល​បាណ​ន់ ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ​។

​គេ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ឃាត​ករដៃ​ឆៅ​ម្នាក់​នោះ​ទេ តែ​គេ​គ្រាន់តែ​និយាយ​ថា ជន​នោះ​ជា​មនុស្ស​បែក​ថ្នាំជិះ​កង់​ មានភិនភាគ​ពាក់អាវ​យឺត ​ព​ណ៌​ក្រហម ដែល​មាន​រុំ​បិទ​បាំង​មុខ​ផង ហើយ​បាន​ប្រើប្រាស់​កាំបិត​កាប់​ស្ត្រី​វ័យ​៧៧​ឆ្នាំ​ស្លាប់​យ៉ាង​រន្ធត់ កាលពី​រសៀល​ថ្ងៃ​ទី ០៦ ក​ក្កដា ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​លើ​ដងផ្លូវក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។  ក្រោយ​សម្លាប់​មនុស្ស ជន​នេះ​បាន​ព្យាយាម​ជិះ​កង់​រត់គេច​ខ្លួន​រហូត​មក​ដល់​ថ្ងៃនេះ​ ។

​ស្នងការ​រង​ទ​ទូល​ដឹកនាំការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តដែល​ដឹកនាំ​កម្លាំង​ចុះ​កិច្ច​ប្រតិ​បត្តិការ​នេះ​​ផ្ទាល់​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ  លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កម្លាំង​អធិការ​ក្រុង​បាត់ដំបង និង​កម្លាំង​អធិការ​ស្រុក​បាណ​ន់ រួម​ទាំង​កម្លាំង​ប្រជា​ការពារ​រាប់​សិប​នាក់​ផង បាន​សហការ​គ្នា​តាម​ប្រ​ម៉ា​ញ់​ជន​ដៃដល់​រូប​នេះ​យ៉ាង​ប៉ផាប់ចាប់ពភីងទាំង​យប់​ទាំង​ថ្ងៃ​ក្រោយ​ពី​ជន​នេះ​សម្លាប់​មនុស្ស​ ។​

លោកស្នងការ​រង​រូប​នេះ​បាន​និយាយ​ថា  ដំបូង​ជន​នេះ​បាន​ជិះ​កង់ តែ​គេ​បាន​ទម្លាក់​កង់​ចោល ហើយ​បាន​គេចខ្លួន​ឆ្ពោះទៅ​ទិស​ខាងលិច​នៅ​តំបន់​ជួរ​«​ភ្នំ​តា​គ្រាម​» ដើម្បី​លាក់ខ្លួន​នៅ​តំបន់​នោះ​ ។

​កម្លាំង​សមត្ថកិច្ច បូក​រួម​ទាំង​កម្លាំង​ប្រជា​ការពារ​នៅ​ក្នុង​មូលដ្ឋាន​រាប់រយ​នាក់​ផង បាន​និង​កំពុង​ឡោម​ព័ទ្ធ​តំបន់​នោះ​ទាំង​យប់​ទាំង​ថ្ងៃ​ ។   ប៉ុន្តែ​គិត​ត្រិ​ម​ថ្ងៃ​ទី ១០ ​កក្កដា មុខសញ្ញា​ឃាត​ករដៃ​ឆៅ​ដ៏​សាហាវ​ឃោរ​ឃៅ​ម្នាក់​នេះ ហាក់​បាត់ដាន​នៅ​តំបន់​ជួរ​ភ្នំ​តា​គ្រាម​នេះ​តែ​ម្ដង តែ​កម្លាំង​សមត្ថកិច្ច​កំពុង​រុករក​នៅឡើយ​ ។​

​បើ​និយាយ​ពី​ប្រវត្តិ​ជន​បែក​ថ្នាំ​ម្នាក់​នេះ គេ​ពុំ​ទាន់​ប្រាប់​ពី​ឈ្មោះ​ពិតប្រាកដ​ទេ ​។  ប៉ុន្តែ​គេ​គ្រាន់តែ​ផ្ដល់​ព័​ត៌​មាន​បឋម​ថា ជន​នេះ​រស់នៅ​ភូមិ សង្កាត់​កើតហេតុ ជា​មុខសញ្ញា​ប្រើប្រាស​គ្រឿងញៀន​ជា​ប្រចាំ រហូត​បែក​ថ្នាំ​ស្ទើរ​ឆ្គូ​តទៅ​ហើយ សូ​ម្បី​អាណាព្យាបាល​របស់​ខ្លួន ក៏​ជន​នេះ​គំរាម​​សម្លាប់​ដែរ ​។

​ប្រភព​ព័​ត៌​មាន​ដែល​បាន​រាយ​ការ​ណ៍​​នៅ​ថ្ងៃ​កើតហេតុ  ឃាត​ករដៃ​ឆៅ​រូប​នេះ បាន​ជិះ​កង់​ដោយ​មានកាំបិត​ជាប់​ខ្លួន​ផង ស្លៀក​ខៅ​ព​ណ៌​​ខ្មៅ ពាក់អាវ​ព​ណ៌​ក្រហម ​។  ដំបូង​ជន​នេះ ​បាន​ប៉ុនប៉ង​ផ្ដាច់​ជីវិត​មនុស្ស​០២​នាក់​នៅ​ក្នុងភូមិ គឺជា​ស្ត្រី​ម្នាក់ និង​កុមា​រាម្នាក់ ​មុន​ពេល​កាប់សម្លាប់​ស្ត្រី​វ័យ​៧៧​ឆ្នាំ ដែល​ជា​ជន​ទី​០៣ ពេល​គាត់​កំពុង​ដើរ​តាម​ផ្លូវ ​។​គេ​និយាយ​ថា  ជន​បែក​ថ្នាំ​នេះ​មាន​ចរិត​កាច​សាហាវ​គូរ​ឲ្យ​ខ្លាច ​។

​ជុំវិញ​វត្តមាន​ឃាតក​របែក​ថ្នាំ កំពុង​បាត់ដាន​នៅ​តំបន់​ជួរ​«​ភ្នំ​តា​គ្រាម​» ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ ។  អ្នក​ភូមិ​មួយ​ខ្លះ​បាន​បង្ហាញ​ក្ដី​បារម្ភ​នេះ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ១០ ក​ក្ក​ដា ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភ្នំ​តា​គ្រាម ភាគច្រើន​ធ្វើ​ចម្ការ មានផ្ទះ​នៅ​ដាច់​ៗ​ពី​គ្នា​ ។ ក្រោយ​ពី​ទ​ទូល​បាន​នូវ​ដំណឹង​ដ៏​អាក្រក់​នេះ ម្នាក់​ៗ​មាន​អារ​ម្ម​ណ៍​​ភ័យ​ខ្លាច ​។  អ្នកខ្លះ​បិទទ្វារ​ផ្ទះ បិទទ្វារ​របង និង​តាម​ឃ្លាំង​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​ប្រទះ​ឃើញ​ភិន​ភាព​ជន​ច​ម្លែ​ង​នោះ បើ​ទោះជា​បានឃើញ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ​ជិះ​ម៉ូតូ ឡាន ខ្វាត់ខ្វែង​ពាសពេញ​តាម​ដងផ្លូវ​ក្ដី​ ។

​​យ៉ាងណា​ក៏​ដោយ ពេល​នេះ​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល  កម្លាំង​អធិការ​ស្រុក​បាណ​ន់ និង កម្លាំង​អធិការ​ក្រុង​បាត់​បាត់ដំបង រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ក្នុង​មូល​ដ្ខា​ន​រាប់​សិប​នាក់​ផង បា​ននិង​កំពុង​ឡោ​ប​ព័ទ្ធ​គ្រប់​ច្រកល្ហក​នៅ​តំបន់​ភ្នំ​តាម​គ្រាម​នៅឡើយ​ ។ ​​ប៉ុន្តែ​បាត់​មុខមន្ត្រី​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សូ​ម្បី​តែ​ម្នាក់​ក៏​មិនឃើញ​មាន​វត្តមាន​ដែរ  ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ពេល​នេះ​ ។      

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ដែល​ដឹកនាំ​កម្លាំង​ចុះ​កិច្ច​ប្រតិបត្តិការ​នេះ​បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​មិន​ទាន់​ដកថយ​ទេ បើ​គ្មាន​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ហើយ​ពេល​នេះ​កំពុង​រុករក​មុខសញ្ញា​ជន​ដៃដល់​ស្ទើរ​គ្រប់​ច្រកល្ហក​នៅ​តំបន់​នោះ​នៅឡើយ​ ។ ​

តាម​រយៈ​កោះសន្តិភាព លោក​បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​ជន​បែក​ថ្នាំ​ដ៏​កាច​សាហាវ​ម្នាក់​នេះ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ភិនភាគ​ជន​ចម្លែក​នេះ សូម​រាយ​ការ​ណ៍​​ទៅ​កាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​ជា​បន្ទាន់ ដើម្បី​បាន​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៍​​ជា​បន្ទាន់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ