ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់លក់សណ្ដែកដីពេលយប់ ក៏បានទៅមើលកូន និងប្តីមួយភ្លែត ស្រាប់តែទុកមុខបន្ទប់ក៏បាត់ម៉ូតូ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លក់​សណ្ដែកដី និង​ពងមាន់​ស្រែ​ពេល​យប់​ឆ្លៀត​ចូល​បន្ទប់​ជួល​មើល​កូន និង​ប្ដី​មួយ​ភ្លែត ទុក​ម៉ូតូ​មុខ​បន្ទប់ ស្រាប់តែ​ពេល​ដែល​ចេញ​ទៅ​លក់​វិញ​បាត់​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លក់​សណ្ដែកដី និង​ពងមាន់​ស្រែ​ពេល​យប់​ឆ្លៀត​ចូល​បន្ទប់​ជួល​មើល​កូន និង​ប្ដី​មួយ​ភ្លែត ទុក​ម៉ូតូ​មុខ​បន្ទប់ ស្រាប់តែ​ពេល​ដែល​ចេញ​ទៅ​លក់​វិញ​បាត់​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​បន្ទប់​ជួល លេខ​១៩ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ យ៉ា​ន ស្រី​ស័ន អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​សណ្ដែកដី​ពេល​យប់ មាន​ប្ដី​ឈ្មោះ រស់ ធី​ម អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​ស្លាក​យីហោ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី តូច​ៗ២​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ម៉ូតូ​ដែល​បាត់​ម៉ាក suzuki Let ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FE-4337 ទើបតែ​បង់​រំ​លោះ​ដាច់​បាន​មួយ​ខែ ឥឡូវ​ចោរលួច​បាត់​ទៀត ។

តាម​ការ​រៀបរាប់​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា ពីរ​នាក់​ប្ដី​ប្រពន្ធ មានកូន​តូច​២​នាក់ គ្មាន​អ្នក​មើល​កូន​ទេ និង​មាន​ជីវភាព​ខ្វះខាត ប្ដី​ខិតខំ​ធ្វើការ​ពេល​ថ្ងៃ ជា​កម្មករ​ធ្វើ​ស្លា​យីហោ មើលថែ​កូន​ៗ​ពេល​យប់ ខ្លួន​ជា​ប្រពន្ធ​មើល​កូន​ពេល​ថ្ងៃ មិន​ហ៊ាន​ទំនេរ​ជួយ​រក​ប្រាក់​ចំណូល​ប្ដី​បន្ថែម ដោយ​ប្រកប​របរ​លក់ស​ណ្ដែ​ដី និង​ពងមាន់​ស្រែ​ពេល​រាត្រី ដើម្បី​បាន​ប្រាក់​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ សង្ឃឹមថា ថ្ងៃ​ខាង​មុខ​មាន​ជីវភាព​ប្រសើរ​ជាង​នេះ ។

ប្រ​ព​ភ​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ​បាន​ទៅ​បង់​រំ​លោះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក suzuki Let ទើបនឹង​បង់​រំ​លោះ​ដាច់​បាន​មួយ​ខែ​ទេ ។ រាល់ថ្ងៃ​ពឹងផ្អែក​លើ​ម៉ូតូ​មួយ​គ្រឿង ជាយា​ន្ត​ជំនិះ​ជិះ​ផ្លាស់​ប្ដូរ​គ្នា ពេល​ថ្ងៃ​ប្ដី​ជិះ​ធ្វើការ ពេល​យប់ ប្រពន្ធ​យក​ដឹក​សណ្ដែកដី និង​ពងមាន់​ស្រែ​ដើរ​លក់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ប្ដី ។ នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ចេញ​ទៅ​លក់​សណ្ដែកដី​ដូច​សព្វមួយដង នៅ​វេលា​ម៉ោង​ជិត​១០​យប់ បាន​ឆ្លៀត​ចូល​មក​ផ្ទះ​មួយ​ភ្លែត ដើម្បី​ហូប​បាយ​មើល​កូន និង​ប្ដី ហើយ​ចត​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ភ្លែត​ប្ដី​បាន​ដើរ​ចេញ​មក​មើល​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ និង​កញ្ច្រែង​សណ្ដែកដី បង្ក​ការ​ឆោឡោ​តែ​ម្ដង ។

បន្ទាប់​ពី​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទាំង​យប់ ដើម្បី​អោយ​សមត្ថកិច្ច​ឆែក​កាមេរ៉ា​សុវត្ថិភាព​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​រក​ម៉ូតូ និង​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ រួច​ហើយ​សមត្ថកិច្ច​បាន​ចុះ​មក​ទីតាំង​ឆែក​កាមេរ៉ា​សុវត្ថិភាព និង​ស្រាវជ្រាវ រក​ម៉ូតូ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស ។ ទោះបីជា​យ៉ាង ស្ត្រី​ជា​អ្នកលក់​សណ្តែកដី សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន ក្នុង​ការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ផង ព្រោះ​គាត់​អត់​មាន​ម៉ូតូ សម្រាប់​យក​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ គឺ​ដាច់​បាយ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ