ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​បង្ក្រាប​ ​សាច់​បង្កក​ចម្រុះ​ជាង​១៧​តោន នាំ​ចូល​ពី​ប្រទេស​ជិតខាង

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មានការ​ដឹកនាំ​ដោយ ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល មន្ត្រី​ជំនាញ ក​.​ប​.​ប​….

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មានការ​ដឹកនាំ​ដោយ ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល បាន​សហការ​ជាមួយ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ ចុះ​ត្រួតពិនិត្យ​គុណភាព​សាច់​បង្កក ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង តាម​រយៈ​រថយន្ត​ចំនួន ៥​គ្រឿង ម៉ាក តួ​រី​ស ដែល​ក្នុង​នោះ​មាន​ផ្ទុក នូវ​សាច់​បង្កក​ចម្រុះ​រួម​មាន ៖ ចុង​ស្លាបមាន់ និង​គល់​ស្លាបមាន់ ចំនួន ១,៥៦៣ កេស ស្មើនឹង ១៧,១៩៣​គីឡូក្រាម ។

ជា​លទ្ធផល មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​ពិនិត្យ​ឃើញ​ថា សាច់​បង្កក​ទាំងនោះ បាន​ខូចគុណភាព និង​ផ្ទុក​ពុំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​មាន​ចែង​ជា​ធរមាន និង​ដោយ​មានការ​យល់ព្រម​ពី​ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល មន្ត្រី​ជំនាញ ក​.​ប​.​ប​. និង​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ បាន​ធ្វើការ​ដុត​កម្ទេច​ចោល​សាច់​បង្កក​ទាំងនោះ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ