ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ឆ្នាំថោះ ឆ្នាំ ច ឆ្លូវ និង ម្សាញ់ ស្រឡាញ់​ប្រពន្ធ​ខ្លាំង​គ្មាន​ប្រៀប

1 ខែ មុន
  • ភ្នំពេញ

តើ​បុរស​កើត​ឆ្នាំ​ណាខ្លះ​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ជាងគេ? សូម​អាន​អត្ថបទ​នេះ​ដល់​ចប់ ៖

តើ​បុរស​កើត​ឆ្នាំ​ណាខ្លះ​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ជាងគេ? សូម​អាន​អត្ថបទ​នេះ​ដល់​ចប់ ៖

​ឆ្នាំថោះ

ប្តី​ដែល​កើត​ក្នុង​ឆ្នាំថោះ មាន​ចរិត​ដែល​ទន់ភ្លន់ ព្រមទាំង​តែងតែ​គិតដល់​ប្រពន្ធ​ជា​និច្ច​។ ជា​ពិសេស គេ​មានចិត្ត​ដែល​ម៉ត់ចត់ និង​ល្អិតល្អន់ ដោយ​មើល​ដឹង​ពី​អារម្មណ៍​របស់​ភរិយា​គ្រប់ពេល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​ក៏​មើលថែ​ប្រពន្ធ​បាន​ល្អ​ផង​ដែរ មិន​ថា​អ្នក​ហត់​រឿង​អ្វី​ទេ​គឺ​គេ​ជួយ​សម្រាល​បាន​ទាំងអស់​។ ដូចនេះ គេ​ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់​។

ឆ្នាំច

ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំច មាន​សេចក្តី​ស្មោះត្រង់ ដោយ​មិន​ចេះ​សាវ៉ា​នោះ​ទេ​។ ជា​ពិសេស មិន​ថា​អ្នក​ប្រែជា​យ៉ាងណា​ទេ​គឺ​គេ​នៅ​តែ​ស្រឡាញ់​អ្នកជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​ប្រពន្ធ​ចង់បាន​អ្វី ឬ​ចង់​ធ្វើ​អ្វី​ទេ គឺ​គេ​ស្រប​តាម​ទាំងអស់​។ ដូចនេះ នរណា​បាន​ស្វាមី​ឆ្នាំច​គឺជា​នារី​ដែល​មានសំណាង​ជាទី​បំផុត​។

ឆ្នាំឆ្លូវ

ប្តី​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ តែងតែ​លះបង់​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ប្រពន្ធ​រស់​ក្នុង​ជីវ​ភា​ប​សុខ​ស្រួល​ជា​និច្ច​។ ថ្វី​ត្បិត​តែ​គេ​មិន​ចេះ​និយាយ​ពាក្យ​ផ្អែមល្ហែម ប៉ុន្តែ​គេ​ប្រើ​សកម្មភាព​ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្រឡាញ់​របស់​គេ​។ ជា​ពិសេស​គេ​អាច​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង ដោយ​តស៊ូ​ដើម្បី​ប្រពន្ធ​។ ដូចនេះ នារី​ណា​ដែល​អាច​យក​គេ​ធ្វើ​ជា​ស្វាមី​បាន នឹង​មានសំណាង​ជាទី​បំផុត​។

ឆ្នាំម្សាញ់

ស្វាមី​ដែល​កើត​ក្នុង​ឆ្នាំម្សាញ់ គឺជា​បុគ្គល​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់ ដោយ​តែងតែ​លួង​ភរិយា​ឲ្យ​សប្បាយ​ចិត្តជា​និច្ច​។ ជា​ពិសេស គេ​មើលថែ​ប្រពន្ធ​បាន​យ៉ាង​ល្អ ដោយ​មិន​ឲ្យ​រស់​ក្នុង​ស្ថានភាព​លំបាក​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​ថា​អ្នក​ចង់បាន​អ្វី​ទេ គឺ​គេ​នឹង​បំពេញ​ឲ្យ​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​សុភមង្គល​ខ្លាំង​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ